
លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានអញ្ជើញចូលរួមផ្តល់កម្លាំងចិត្តដល់បងប្អូនស្ម័គ្រចិត្តបរិច្ចាគឈាម នៅមជ្ឈមណ្ឌលផ្ដល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានអញ្ជើញចូលរួមផ្តល់កម្លាំងចិត្តដល់បងប្អូនស្ម័គ្រចិត្តបរិច្ចាគឈាម នៅមជ្ឈមណ្ឌលផ្ដល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីអបអរសាទរ «ទិវាបរិច្ចាគឈាមពិភពលោក » ដើម្បីលើកកម្ពស់ស្មារតីមនុស្សធម៌ និងការចូលរួមជួយសង្គ្រោះជីវិតអ្នកជំងឺ។











