
បងប្អូនភៀសសឹក ក្នុងស្រុកក្រឡាញ់ ទទួលបានអំណោយពីសប្បុរសជន
លោក តាត់ មាន អភិបាលរងស្រុកក្រឡាញ់ បានចូលរួមជាមួយអង្គការកល្យាណមិត្ត ចែកអំណោយជូនបងប្អូនគ្រួសារភៀសសឹក ចំនួន១៦០គ្រួសារ ដែលកំពុងស្នាក់នៅវត្តបូណ៌ខ្នាតេជោ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយអំណោយក្នុង១គ្រួសារទទួលបាន៖ -ទឹកត្រី ១ដប -ទឹកស៊ីអុីវ ១ដប -ប៊ីចេង ១ថង់ -ស្កសរ ១ថង់ -ខ្លាញ់ ១ដប -សាប៊ូ ១ដប -មុង ភួយ ១











