
អាជ្ញាធរស្រុកអង្គរធំ ដឹកនាំប្រជាពលរដ្ឋដាំកូនឈើជាង ៣ម៉ឺនដើម បំផុសគំនិតដល់សាធារណជនទូទៅជំរុញភាពបៃតងក្នុងមូលដ្ឋាន
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ ខេត្តសៀមរាប បានបំផុសគំនិតស្រឡាញ់បរិស្ថាន និងបង្កើនភាពបៃតងក្នុងមូលដ្ឋាន តាមរយៈការដឹកនាំប្រជាពលរដ្ឋ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ មន្ត្រីរាជការ និងសិស្សានុសិស្ស ដាំកូនឈើចំនួន ៣៥ ០០០ដើម ក្នុងបរិវេណវត្តវិសុទ្ធិមគ្គ បង្ហាញពីស្មារតីស្រឡាញ់ធម្មជាតិ និងការរួមគ្នាថែរក្សាបរិស្ថានបៃតងឱ្យស្ថិតស្ថេរគង់វង្ស។










