ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ៣ពាន់បណ្ណ ជូនប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគង
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ២ ៨៧៩បណ្ណ ក្នុងស្រុកប្រាសាទបាគង ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់តាមតម្រូវការ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២ ៨៧៩បណ្ណ លើក្បាលដីសរុប ៣ ៣៨៣ក្បាលដី ស្ថិតក្នុងលលៃ ភូមិស្ទឹង ភូមិគោកត្រាច ភូមិតាភោគ នៃឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់តាមតម្រូវការ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមវត្តមានចូលរួមពី ឯកឧត្តម សួស សុខចាន់ និង ឯកឧត្តម ឡុក ឡង់ឌី សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ឌី រ៉ាដូ អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដីខេត្ត បានឱ្យដឹងថា បណ្ណកម្មសិទ្ធិដែលបានចេញជូននេះ គឺផ្តល់ជូនចំពោះតែក្បាលដីណាដែលមិនមានទំនាស់តវ៉ា មិនជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់ថែរក្សាការពារដែលគ្រប់គ្រងដោយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ។ ចំពោះក្បាលដីជាប់ពាក់ព័ន្ធទំនាស់ផ្សេងៗ គណៈកម្មការរដ្ឋបាលនឹងបន្តពិនិត្យដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ ដើម្បីឈានដល់ការចេញបណ្ណជូនបន្តទៀត។
លោកអនុប្រធានមន្ទីរ បានឱ្យដឹងទៀតថា នៅក្នុងដំណើរការនាពេលនេះ ស្ថាប័នជំនាញបានសម្រេចការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងភូមិទាំង៤ សរុបចំនួន ២ ៨៧៩បណ្ណ ក្នុងចំណោមក្បាលដីសរុប ៣ ៣៨៣ក្បាលដី។ ក្នុងនោះភូមិលលៃ បានចំនួន ២៦៦បណ្ណ, ភូមិស្ទឹង ៥៤៧បណ្ណ, ភូមិគោកត្រាច ១ ៥១០បណ្ណ និងភូមិតាភោគ បានចំនួន ៥៥៦បណ្ណ។
ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រួមនិងក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់បំផុតលើការអនុវត្តកិច្ចការដីធ្លី ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លីនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ឱ្យមានភាពកាន់តែល្អប្រសើរឡើង ដើម្បីផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី។ បណ្ណកម្មសិទ្ធិនេះ គឺត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ហើយក៏គ្មានបុគ្គលណាមួយត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេ។
លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានមានប្រសាសន៍ថា បច្ចុប្បន្នខេត្តសៀមរាប បានដំណើរការប្រកាសតំបន់វិនិច្ឆ័យតាមបណ្តាឃុំសង្កាត់ នៃក្រុងស្រុកទាំង១៣ ដែលបាននិងកំពុងអនុវត្តការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធទូទាំងខេត្ត ដើម្បីចុះបញ្ជីឱ្យបានគ្រប់ក្បាលដីតាមការកំណត់របស់រាជរដ្ឋាភិបាល។
លោកអភិបាលរងខេត្ត បញ្ជាក់ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាឯកសារគតិយុត្តមួយដែលគ្មានអាយុកាល និងមានតម្លៃសម្រាប់រដ្ឋ ក៏ដូចជាប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទទួលបាននូវសារៈប្រយោជន៍ ដូចជា រដ្ឋគ្រប់គ្រងដីធ្លី ទាំងដីរដ្ឋ និងដីឯកជន ងាយស្រួលក្នុងការងាររៀបចំដែនដី និងរដ្ឋបាលដីធ្លី ការបែងចែកដី ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយបាននូវវិវាទដីធ្លី ធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីនិង ទទួលបាននូវសិទ្ធិស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាកដដែលត្រូវបាន ការពារដោយច្បាប់ និងធានាដោយរដ្ឋ។ ប្រជាពលរដ្ឋអាចប្រើប្រាស់ បណ្ណកម្មសិទ្ធិ ដើម្បីផលប្រយោជន៍ ផ្សេងៗក្នុងការប្រកបមុខរបរ ឬអាជីវកម្មលើ ដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ៕
អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមសន្និសីទថ្នាក់ដឹកនាំទីក្រុងអាស៊ាន ដោយផ្ដោតលើអភិបាលកិច្ចឆ្លាតវៃ និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព នៅទីក្រុងហាណូយ
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្តសៀមរាប ចូលរួមសន្និសីទថ្នាក់ដឹកនាំទីក្រុងអាស៊ាន (ASEAN City Leaders Conference) សន្និសីទនេះរៀបចំរួមគ្នាដោយទីក្រុងហាណូយ និងក្រសួងការបរទេសវៀតណាម នាថ្ងៃទី៧-១០ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅនេះ ដោយមានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា។
សូមជម្រាបថា សន្និសីទថ្នាក់ដឹកនាំទីក្រុងអាស៊ាន ដោយផ្តោតលើអភិបាលកិច្ចឆ្លាតវៃ និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព ក្រោមប្រធានបទ “ជំរុញអនាគតតាមរយៈទីក្រុងឆ្លាតវៃ និរន្តរភាព និងការតភ្ជាប់គ្នា” ដោយមានការចូលរួមពីថ្នាក់ដឹកនាំទីក្រុង អ្នកជំនាញ និងតំណាងអង្គការអន្តរជាតិប្រមាណ ៣៥០នាក់ ដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍អំពីអភិបាលកិច្ចទីក្រុងក្នុងបរិបទនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់តំបន់អាស៊ាន។
កិច្ចពិភាក្សាសំខាន់ៗបានផ្តោតលើការអភិវឌ្ឍទីក្រុងក្នុងយុគសម័យឌីជីថល ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ព្រមទាំងការកសាងទីក្រុងបៃតងដែលអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ក្រៅពីការពិភាក្សា សន្និសីទនេះក៏មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងនានាក្នុងអាស៊ាន ជំរុញការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៏និងវប្បធម៌ក្នុងតំបន់។
តាមរយៈសន្និសីទនេះដែរ គណៈប្រតិភូខេត្តសៀមរាប ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nguyen Loc Ha អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យទេសចរណ៍ តាមរយៈការរៀបចំកម្មវិធីផ្សព្វផ្សាយរួម និងការតភ្ជាប់គោលដៅទេសចរណ៍រវាងទីក្រុងហូជីមិញ និងខេត្តសៀមរាប។ ជាពិសេសការជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដោយលើកទឹកចិត្តសហគ្រាស និងវិនិយោគិនពីទីក្រុងហូជីមិញ មកស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តសៀមរាប លើវិស័យកសិកម្មទំនើប ពាណិជ្ជកម្ម ឧស្សាហកម្មកែច្នៃ សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលមន្ត្រីរាជការ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការផ្លាស់ប្តូរបច្ចេកវិទ្យា និងនវានុវត្តន៍ រួមនឹងការអនុវត្តរដ្ឋបាលឌីជីថល ការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល និងការកសាងទីក្រុងឆ្លាតវៃ។
ក្រោមកិច្ចសម្របសម្រួលពីប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ថ្នាក់ដឹកនាំគណៈប្រតិភូទីក្រុងអាស៊ាន ក៏បានចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ នៅក្នុងជំនួបនោះ តំណាងថ្នាក់ដឹកនាំទីក្រុងអាស៊ាន រួមមានថ្នាក់ដឹកនាំនៃខេត្តហ្លួងប្រាបាង្គ រដ្ឋបាលតំបន់ម៉ានដាទ្បេ និង ប្រតិភូខេត្តសៀមរាប បានសម្តែងការអរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយកិត្តិយសពីរដ្ឋសភា និងស្ថាប័ននានារបស់វៀតណាម។ គណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះសន្និសីទមេដឹកនាំទីក្រុងអាស៊ាន ដោយចាត់ទុកវាជាវេទិកាដ៏សំខាន់មួយសម្រាប់ទីក្រុងនានា ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកគំរូអភិវឌ្ឍន៍ដែលមានប្រសិទ្ធភាព និងជំរុញកិច្ចសហប្រតិបត្តិការ៕
អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ


ព័ត៌មានជាតិ
សហរដ្ឋអាមេរិកប្រកាសផ្តល់ថវិកា ២៥ម៉ឺនដុល្លារបន្ថែម ក្រោមគម្រោង «សេរីភាព ២៥០» ដើម្បីបន្តការងារអភិរក្សប្រាសាទភ្នំបាខែង
សហរដ្ឋអាមេរិកប្រកាសផ្តល់ថវិកា ២៥ម៉ឺនដុល្លារ បន្ថែមដល់កម្ពុជា ដើម្បីបន្តការងារការអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២៥-២០២៩) ដើម្បីធានាសុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភ
រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការអភិវឌ្ឍប្រព័ន្ធស្បៀងអាហារប្រកបដោយសុវត្ថិភាព និងនិរន្តរភាព ក្នុងគោលបំណងធានាសន្តិសុខស្បៀង លើកកម្ពស់អាហារូបត្ថម្ភ និងធានាសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ។ ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំនេះ ត្រូវការកិច្ចសហការយ៉ាងស្អិតរមួតរវាងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការហ្គ្រេត (GRET) ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងខេត្ត។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ពិភាក្សាការងារជាមួយក្រុមហ៊ុនចិន Hainan Development Holdings លើការតភ្ជាប់ជើងហោះហើរត្រង់
លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Hainan Development Holdings មកពីប្រទេសចិន ដើម្បីសិក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ជើងហោះហើរត្រង់។ ជំនួបនេះផ្តោតលើការហោះហើររវាងភ្នំពេញ-ហៃគូ និងការសិក្សាបន្ថែមសម្រាប់ផ្លូវហោះហើរ សៀមរាប-ហៃគូ តាមរយៈអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia និងអាកាសយានដ្ឋានអន្តរជាតិហៃណាន ក្នុងគោលបំណងជំរុញ និងផ្លាស់ប្តូរវិស័យទេសចរណ៍រវាងកម្ពុជា និងខេត្តហៃណាន។


ព័ត៌មានជាតិ
មន្ទីរផែនការខេត្តសៀមរាប ជំរុញការប្រមូល និងវិភាគទិន្នន័យស្ថិតិរដ្ឋបាលនៅថ្នាក់ក្រោមជាតិ
មន្ទីរផែនការខេត្តសៀមរាប បើកកិច្ចប្រជុំស្ដីពីការបំពេញទិន្នន័យរដ្ឋបាលរបស់មន្ទីរអង្គភាព ដើម្បីចងក្រង វិភាគទិន្នន័យស្ថិតិរដ្ឋបាលនៅថ្នាក់ក្រោមជាតិតាមវិស័យនីមួយៗ


ព័ត៌មានជាតិ
ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ចុះផ្សព្វផ្សាយពីតួនាទី និងកម្មវិធីទូរស័ព្ទដៃ “មតិយើង” ដល់និស្សិតសាកលវិទ្យាល័យក្នុងក្រុងសៀមរាប
ក្នុងន័យចូលរួមលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បានបន្តចុះធ្វើការផ្សព្វផ្សាយពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត ព្រមទាំងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «មតិយើង» ជូនដល់សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យនានាក្នុងក្រុងសៀមរាប តបតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងការចង្អុលបង្ហាញរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត។


ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផ្ដល់អំណោយជូនគ្រួសារវីរកងទ័ព ដែលរងគ្រោះដោយអគ្គីភ័យក្នុងសង្កាត់គោកចក ក្រុងសៀមរាប
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផ្ដល់អំណោយជូនគ្រួសារវីរកងទ័ព ដែលរងគ្រោះដោយអគ្គីភ័យក្នុងសង្កាត់គោកចក ក្រុងសៀមរាប


ព័ត៌មានជាតិ
ផ្លូវក្នុងសង្កាត់សៀមរាប កាន់តែស្រស់ស្អាត និងមានសុវត្ថិភាព ក្រោយអំពូលសូឡា៤០ដើម បានដំឡើងរួចរាល់ជួយសម្រួលដល់ការធ្វើដំណើរនៅពេលយប់
អំពូលសូឡាចំនួន ៤០ដើម គិតជាទឹកប្រាក់សរុប ២ ៦០០ដុល្លារ ដោយមានការចូលរួមគាំទ្រពីសប្បុរសជន បងប្អូនប្រជាពលរដ្ឋ ត្រូវបានដំឡើងរួចរាល់តាមបណ្តោយផ្លូវបេតុងសាលាពោធិនរាយណ៍ ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសន្តិសុខនៅពេលយប់ កែប្រែមុខមាត់ភូមិសង្កាត់ឱ្យមានភាពស្រស់ស្អាត ទាក់ទាញនាពេលរាត្រី រួមចំណែកដល់វិស័យទេសចរណ៍។


ព័ត៌មានជាតិ
ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ចុះសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្ត្រី ក្នុងភាពជាអ្នកដឹកនាំនៅខេត្តសៀមរាប
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារយេនឌ័រ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកស្រី តៅ សុខម៉ារ៉ា អគ្គនាយករង ដើម្បីសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្តផងដែរ។


ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងព្រំដែនជំនាន់ទី២ និងបច្ចេកវិទ្យាឌីជីថលថ្មីៗ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ជំនាន់ទី២ (CBMS-2) និងមុខងារឌីជីថលអន្តោប្រវេសន៍ថ្មីៗ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីជួយពង្រឹងសមត្ថភាពរបស់កងកម្លាំងអន្តោប្រវេសន៍ ក្នុងការពិនិត្យតាមដាន និងរក្សាការពារសន្តិសុខជាតិឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមយុគសម័យឌីជីថល។


ព័ត៌មានជាតិ
ចៅអធិការវត្តប្រាសាទគោកចក និងអាជ្ញាធរសង្កាត់គោកចក នាំយកអំណោយជូនដល់គ្រួសារកងទ័ពជួរមុខដែលរងគ្រោះដោយសារអគ្គីភ័យ
កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ព្រះវិចិត្រវង្សា ហែម គឹមសាន ចៅអធិការវត្តប្រាសាទគោកចក និងលោកស្រី ឈិន សាវី ចៅសង្កាត់សង្កាត់គោកចក ក្រុងសៀមរាប បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ប្រគល់ជូនដល់គ្រួសារកងទ័ពដែលកំពុងភារកិច្ចតាមបន្ទាត់ព្រំដែន ហើយបានរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិគោកចាន់។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ណែនាំមន្ទីរអង្គភាពជុំវិញខេត្ត ជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ ក៥ ឱ្យសម្រេចបានជោគជ័យតាមគោលដៅដែលបានគ្រោងទុក
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជ.អ.ជ ប្រចាំឆ្នាំ២០២៦ ដើម្បីពិនិត្យលើសមិទ្ធផលដែលអនុវត្តបានកន្លងមក ទាំងការងារកំណែទម្រង់រដ្ឋបាល ថ្នាក់ក្រោមជាតិ ការពង្រឹងសមត្ថភាពមន្ត្រី ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែមួយ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។

