
រដ្ឋបាលខេត្តសៀមរាប ពិភាក្សាការងារជាមួយក្រុមហ៊ុនចិន Hainan Development Holdings លើការតភ្ជាប់ជើងហោះហើរត្រង់
លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Hainan Development Holdings មកពីប្រទេសចិន ដើម្បីសិក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ជើងហោះហើរត្រង់។ ជំនួបនេះផ្តោតលើការហោះហើររវាងភ្នំពេញ-ហៃគូ និងការសិក្សាបន្ថែមសម្រាប់ផ្លូវហោះហើរ សៀមរាប-ហៃគូ តាមរយៈអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia និងអាកាសយានដ្ឋានអន្តរជាតិហៃណាន ក្នុងគោលបំណងជំរុញ និងផ្លាស់ប្តូរវិស័យទេសចរណ៍រវាងកម្ពុជា និងខេត្តហៃណាន។









