
រដ្ឋបាលខេត្តសៀមរាប ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២៥-២០២៩) ដើម្បីធានាសុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភ
រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការអភិវឌ្ឍប្រព័ន្ធស្បៀងអាហារប្រកបដោយសុវត្ថិភាព និងនិរន្តរភាព ក្នុងគោលបំណងធានាសន្តិសុខស្បៀង លើកកម្ពស់អាហារូបត្ថម្ភ និងធានាសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ។ ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំនេះ ត្រូវការកិច្ចសហការយ៉ាងស្អិតរមួតរវាងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការហ្គ្រេត (GRET) ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងខេត្ត។









