រដ្ឋបាលខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ៣ពាន់បណ្ណ ជូនប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគង

រដ្ឋបាលខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ៣ពាន់បណ្ណ ជូនប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគង

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ២ ៨៧៩បណ្ណ ក្នុងស្រុកប្រាសាទបាគង ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់តាមតម្រូវការ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២ ៨៧៩បណ្ណ លើក្បាលដីសរុប ៣ ៣៨៣ក្បាលដី ស្ថិតក្នុងលលៃ ភូមិស្ទឹង ភូមិគោកត្រាច ភូមិតាភោគ នៃឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់តាមតម្រូវការ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមវត្តមានចូលរួមពី ឯកឧត្តម សួស សុខចាន់ និង ឯកឧត្តម ឡុក ឡង់ឌី សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ឌី រ៉ាដូ អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដីខេត្ត បានឱ្យដឹងថា បណ្ណកម្មសិទ្ធិដែលបានចេញជូននេះ គឺផ្តល់ជូនចំពោះតែក្បាលដីណាដែលមិនមានទំនាស់តវ៉ា មិនជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់ថែរក្សាការពារដែលគ្រប់គ្រងដោយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ។ ចំពោះក្បាលដីជាប់ពាក់ព័ន្ធទំនាស់ផ្សេងៗ គណៈកម្មការរដ្ឋបាលនឹងបន្តពិនិត្យដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ ដើម្បីឈានដល់ការចេញបណ្ណជូនបន្តទៀត។ លោកអនុប្រធានមន្ទីរ បានឱ្យដឹងទៀតថា នៅក្នុងដំណើរការនាពេលនេះ ស្ថាប័នជំនាញបានសម្រេចការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងភូមិទាំង៤ សរុបចំនួន ២ ៨៧៩បណ្ណ ក្នុងចំណោមក្បាលដីសរុប ៣ ៣៨៣ក្បាលដី។ ក្នុងនោះភូមិលលៃ បានចំនួន ២៦៦បណ្ណ, ភូមិស្ទឹង ៥៤៧បណ្ណ, ភូមិគោកត្រាច ១ ៥១០បណ្ណ និងភូមិតាភោគ បានចំនួន ៥៥៦បណ្ណ។ ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រួមនិងក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់បំផុតលើការអនុវត្តកិច្ចការដីធ្លី ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លីនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ឱ្យមានភាពកាន់តែល្អប្រសើរឡើង ដើម្បីផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី។ បណ្ណកម្មសិទ្ធិនេះ គឺត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ហើយក៏គ្មានបុគ្គលណាមួយត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេ។ លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានមានប្រសាសន៍ថា បច្ចុប្បន្នខេត្តសៀមរាប បានដំណើរការប្រកាសតំបន់វិនិច្ឆ័យតាមបណ្តាឃុំសង្កាត់ នៃក្រុងស្រុកទាំង១៣ ដែលបាននិងកំពុងអនុវត្តការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធទូទាំងខេត្ត ដើម្បីចុះបញ្ជីឱ្យបានគ្រប់ក្បាលដីតាមការកំណត់របស់រាជរដ្ឋាភិបាល។ លោកអភិបាលរងខេត្ត បញ្ជាក់ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាឯកសារគតិយុត្តមួយដែលគ្មានអាយុកាល និងមានតម្លៃសម្រាប់រដ្ឋ ក៏ដូចជាប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទទួលបាននូវសារៈប្រយោជន៍ ដូចជា រដ្ឋគ្រប់គ្រងដីធ្លី ទាំងដីរដ្ឋ និងដីឯកជន ងាយស្រួលក្នុងការងាររៀបចំដែនដី និងរដ្ឋបាលដីធ្លី ការបែងចែកដី ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយបាននូវវិវាទដីធ្លី ធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីនិង ទទួលបាននូវសិទ្ធិស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាកដដែលត្រូវបាន ការពារដោយច្បាប់ និងធានាដោយរដ្ឋ។ ប្រជាពលរដ្ឋអាចប្រើប្រាស់ បណ្ណកម្មសិទ្ធិ ដើម្បីផលប្រយោជន៍ ផ្សេងៗក្នុងការប្រកបមុខរបរ ឬអាជីវកម្មលើ ដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ៕ អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា កែសម្រួល៖ លោក អ៊ុន ណារាជ្យ

ព័ត៌មានពាក់ព័ន្ធ

ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវ៉ារិន ត្រូវបានលើកយកមកដោះស្រាយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប
ព័ត៌មានជាតិ
ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវ៉ារិន ត្រូវបានលើកយកមកដោះស្រាយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប
សំណួរ និងសំណូមពរចំនួន១៤ ដែលជាក្ដីកង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកវ៉ារិន ត្រូវបានលើកយកមកពិភាក្សា និងដោះស្រាយ ដោយមន្ត្រីជំនាញធ្វើការស្រាយបំភ្លឺ និងឆ្លើយតបជូនប្រជាពលរដ្ឋភ្លាមៗ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម  ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជួបសំណេះសំណាល និងផ្ដល់អំណោយជូនដល់កីឡាករកីឡាការិនី នៃសមាគមជនពិការអង្គរ
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជួបសំណេះសំណាល និងផ្ដល់អំណោយជូនដល់កីឡាករកីឡាការិនី នៃសមាគមជនពិការអង្គរ
នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់កីឡាករ កីឡាការិនីបាល់ទះអង្គុយជនពិការ នៃសមាគមជនពិការអង្គរ (ស.ជ.អ) ចំនួន ៣៦នាក់ ដែលមានស្នាក់ការស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលខេត្តសៀមរាប ត្រៀមអនុវត្តវិធានការតឹងរ៉ឹង ចំពោះការយកទីតាំងសាធារណៈ និងចំណតស្ងាត់ៗ ធ្វើជាអាជីវកម្មផ្ទាល់ខ្លួន
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ត្រៀមអនុវត្តវិធានការតឹងរ៉ឹង ចំពោះការយកទីតាំងសាធារណៈ និងចំណតស្ងាត់ៗ ធ្វើជាអាជីវកម្មផ្ទាល់ខ្លួន
រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការពង្រឹងវិធានការច្បាប់យ៉ាងតឹងរ៉ឹង និងជាក់លាក់លើក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនទេសចរណ៍ និងប្រជាពលរដ្ឋមួយចំនួន ដែលបានយកទីតាំងសាធារណៈ និងចំណតស្ងាត់ៗ មកប្រើប្រាស់ជាប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួន បង្កផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងកិត្តិនាមរបស់ខេត្ត។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ រៀបចំពិធីប្រកាសផ្សព្វផ្សាយ លទ្ធផលគណនេយ្យជាតិ ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២៥
ព័ត៌មានជាតិ
វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ រៀបចំពិធីប្រកាសផ្សព្វផ្សាយ លទ្ធផលគណនេយ្យជាតិ ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២៥
នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយកដ្ឋានគណនេយ្យជាតិនៃវិទ្យាស្ថានជាតិស្ថិតិ សហការជាមួយមន្ទីរផែនការខេត្តសៀមរាប បានរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិ ខេត្តសៀមរាប ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយឱ្យអ្នកពាក់ព័ន្ធបានដឹងពីទំហំសេដ្ឋកិច្ច និងកម្រិតជីវភាពជាក់ស្ដែងរបស់ខេត្ត ផ្តល់ទិន្នន័យផ្លូវការសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ យកទៅរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍន៍ចំគោលដៅ បង្ហាញសក្ដានុពលសេដ្ឋកិច្ចខេត្ត ដើម្បីទាក់ទាញវិនិយោគិន និងផ្តល់ព័ត៌មានស្ថិតិផ្លូវការជូនវិស័យរដ្ឋ ឯកជន និងសាធារណជនយកទៅប្រើប្រាស់។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ប្រតិភូសារព័ត៌មានជាតិ និងអន្តរជាតិចុះទស្សនកិច្ចសិក្សាពីសមិទ្ធផលក្នុងអគារសន្តិភាព ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅខេត្តសៀមរាប
ព័ត៌មានជាតិ
ប្រតិភូសារព័ត៌មានជាតិ និងអន្តរជាតិចុះទស្សនកិច្ចសិក្សាពីសមិទ្ធផលក្នុងអគារសន្តិភាព ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅខេត្តសៀមរាប
នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ត្រីស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង លោក យ៉ូនេហ្សាវ៉ា អាតស៊ូស៊ី ប្រធានការិយាល័យស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប បានដឹកនាំប្រតិភូសារព័ត៌មាន (ODA Press Tour) វិទ្យុ ទូរទស្សន៍ និងកាសែតមកពីអង្គភាពផ្សេងៗប្រមាណ ២០នាក់ ធ្វើទស្សនកិច្ចសិក្សាអំពីសមិទ្ធផលនានា និងវឌ្ឍនភាពនៃការសាងសង់អគារសន្តិភាព ស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ឪពុក-ម្តាយ និងអាណាព្យាបាលរបស់យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា មានការសប្បាយចិត្ត និងមានមោទនាភាពចំពោះកូនៗដែលបានស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ដែលត្រូវចេញទៅសាលាហ្វឹកហ្វឺន
ព័ត៌មានជាតិ
ឪពុក-ម្តាយ និងអាណាព្យាបាលរបស់យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា មានការសប្បាយចិត្ត និងមានមោទនាភាពចំពោះកូនៗដែលបានស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ដែលត្រូវចេញទៅសាលាហ្វឹកហ្វឺន
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្អូនៗជាយុវជនស្ម័គ្រចិត្ត ចូលរួមបំពេញកាតព្វកិច្ចយោធា ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃ ប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិនិងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្ដុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ និងរួមចំណែកកសាងប្រទេសជាតិនិងការពារ មាតុភូមិ ដែលត្រូវចេញដំណើរទៅសាលាហ្វឹកហ្វឺន។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត

ព័ត៌មានថ្មីៗ

វីដេអូ៖ប្រាសាទព្រះខ័នបានបង្ហាញនូវសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ក្រោយពេលមានភ្លៀងធ្លាក់
មាតិកា

វីដេអូ៖ប្រាសាទព្រះខ័នបានបង្ហាញនូវសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ក្រោយពេលមានភ្លៀងធ្លាក់

វីដេអូ៖ប្រាសាទព្រះខ័នបានបង្ហាញនូវសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ក្រោយពេលមានភ្លៀងធ្លាក់ ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ផ្សាយផ្ទាល់៖ កម្មវិធីយើងធ្វើបាន ក្រោមប្រធានបទ៖ រួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យ បច្ចេកវិទ្យាក្នុងខេត្តសៀមរាប
កម្មវិធីផ្សាយផ្ទាល់

ផ្សាយផ្ទាល់៖ កម្មវិធីយើងធ្វើបាន ក្រោមប្រធានបទ៖ រួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យ បច្ចេកវិទ្យាក្នុងខេត្តសៀមរាប

*វាគ្មិន៖ លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប *វាគ្មិន៖ លោក ប៉ុក ដៀង អ្នកគ្រប់គ្រងកម្មវិធីបង្ការទប់ស្កាត់នៃអង្គការមូលនិធិអេ២១កម្ពុជាប្រចាំខេត្តសៀមរាប ថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវ៉ារិន ត្រូវបានលើកយកមកដោះស្រាយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប
ព័ត៌មានជាតិ

ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវ៉ារិន ត្រូវបានលើកយកមកដោះស្រាយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប

សំណួរ និងសំណូមពរចំនួន១៤ ដែលជាក្ដីកង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកវ៉ារិន ត្រូវបានលើកយកមកពិភាក្សា និងដោះស្រាយ ដោយមន្ត្រីជំនាញធ្វើការស្រាយបំភ្លឺ និងឆ្លើយតបជូនប្រជាពលរដ្ឋភ្លាមៗ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម  ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជួបសំណេះសំណាល និងផ្ដល់អំណោយជូនដល់កីឡាករកីឡាការិនី នៃសមាគមជនពិការអង្គរ
ព័ត៌មានជាតិ

ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជួបសំណេះសំណាល និងផ្ដល់អំណោយជូនដល់កីឡាករកីឡាការិនី នៃសមាគមជនពិការអង្គរ

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់កីឡាករ កីឡាការិនីបាល់ទះអង្គុយជនពិការ នៃសមាគមជនពិការអង្គរ (ស.ជ.អ) ចំនួន ៣៦នាក់ ដែលមានស្នាក់ការស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាប។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ៣ពាន់បណ្ណ ជូនប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគង - មន្ទីរព័ត៌មានខេត្តសៀមរាប