ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមសន្និសីទថ្នាក់ដឹកនាំទីក្រុងអាស៊ាន ដោយផ្ដោតលើអភិបាលកិច្ចឆ្លាតវៃ និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព នៅទីក្រុងហាណូយ

ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមសន្និសីទថ្នាក់ដឹកនាំទីក្រុងអាស៊ាន ដោយផ្ដោតលើអភិបាលកិច្ចឆ្លាតវៃ និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព នៅទីក្រុងហាណូយ

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្តសៀមរាប ចូលរួមសន្និសីទថ្នាក់ដឹកនាំទីក្រុងអាស៊ាន (ASEAN City Leaders Conference) សន្និសីទនេះរៀបចំរួមគ្នាដោយទីក្រុងហាណូយ និងក្រសួងការបរទេសវៀតណាម នាថ្ងៃទី៧-១០ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅនេះ ដោយមានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា។ សូមជម្រាបថា សន្និសីទថ្នាក់ដឹកនាំទីក្រុងអាស៊ាន ដោយផ្តោតលើអភិបាលកិច្ចឆ្លាតវៃ និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព ក្រោមប្រធានបទ “ជំរុញអនាគតតាមរយៈទីក្រុងឆ្លាតវៃ និរន្តរភាព និងការតភ្ជាប់គ្នា” ដោយមានការចូលរួមពីថ្នាក់ដឹកនាំទីក្រុង អ្នកជំនាញ និងតំណាងអង្គការអន្តរជាតិប្រមាណ ៣៥០នាក់ ដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍អំពីអភិបាលកិច្ចទីក្រុងក្នុងបរិបទនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់តំបន់អាស៊ាន។ កិច្ចពិភាក្សាសំខាន់ៗបានផ្តោតលើការអភិវឌ្ឍទីក្រុងក្នុងយុគសម័យឌីជីថល ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ព្រមទាំងការកសាងទីក្រុងបៃតងដែលអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ក្រៅពីការពិភាក្សា សន្និសីទនេះក៏មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងនានាក្នុងអាស៊ាន ជំរុញការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៏និងវប្បធម៌ក្នុងតំបន់។ តាមរយៈសន្និសីទនេះដែរ គណៈប្រតិភូខេត្តសៀមរាប ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nguyen Loc Ha អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យទេសចរណ៍ តាមរយៈការរៀបចំកម្មវិធីផ្សព្វផ្សាយរួម និងការតភ្ជាប់គោលដៅទេសចរណ៍រវាងទីក្រុងហូជីមិញ និងខេត្តសៀមរាប។ ជាពិសេសការជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដោយលើកទឹកចិត្តសហគ្រាស និងវិនិយោគិនពីទីក្រុងហូជីមិញ មកស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តសៀមរាប លើវិស័យកសិកម្មទំនើប ពាណិជ្ជកម្ម ឧស្សាហកម្មកែច្នៃ សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលមន្ត្រីរាជការ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការផ្លាស់ប្តូរបច្ចេកវិទ្យា និងនវានុវត្តន៍ រួមនឹងការអនុវត្តរដ្ឋបាលឌីជីថល ការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល និងការកសាងទីក្រុងឆ្លាតវៃ។ ក្រោមកិច្ចសម្របសម្រួលពីប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ថ្នាក់ដឹកនាំគណៈប្រតិភូទីក្រុងអាស៊ាន ក៏បានចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ នៅក្នុងជំនួបនោះ តំណាងថ្នាក់ដឹកនាំទីក្រុងអាស៊ាន រួមមានថ្នាក់ដឹកនាំនៃខេត្តហ្លួងប្រាបាង្គ រដ្ឋបាលតំបន់ម៉ានដាទ្បេ និង ប្រតិភូខេត្តសៀមរាប បានសម្តែងការអរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយកិត្តិយសពីរដ្ឋសភា និងស្ថាប័ននានារបស់វៀតណាម។ គណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះសន្និសីទមេដឹកនាំទីក្រុងអាស៊ាន ដោយចាត់ទុកវាជាវេទិកាដ៏សំខាន់មួយសម្រាប់ទីក្រុងនានា ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកគំរូអភិវឌ្ឍន៍ដែលមានប្រសិទ្ធភាព និងជំរុញកិច្ចសហប្រតិបត្តិការ៕ អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

ព័ត៌មានពាក់ព័ន្ធ

‎ផ្ទាំងទស្សនីយភាព "ល្ខោនស្រមោលស្បែកធំ" និង ‎"គុនល្បុក្កតោ" នឹងត្រូវបានបង្ហាញខ្លួនរៀងរាល់ថ្ងៃចុងសប្តាហ៍ ដើម្បីរួមចំណែកទាក់ទាញអ្នកទេសចរ
ព័ត៌មានជាតិ
‎ផ្ទាំងទស្សនីយភាព "ល្ខោនស្រមោលស្បែកធំ" និង ‎"គុនល្បុក្កតោ" នឹងត្រូវបានបង្ហាញខ្លួនរៀងរាល់ថ្ងៃចុងសប្តាហ៍ ដើម្បីរួមចំណែកទាក់ទាញអ្នកទេសចរ
‎ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ក្រោមការគាំទ្រ និងសហការពីរដ្ឋបាលខេត្តសៀមរាប មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈអាជ្ញាធរជាតិអប្សរា និងមន្ទីរអង្គភាពពាក់ព័ន្ធ បានរៀបចំកម្មវិធីសិល្បៈវប្បធម៌បុរាណ ដែលជាមរតកសិល្បៈជាតិដ៏មានតម្លៃរបស់ ខ្មែរនិងជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO)យកមកសម្ដែងជាសាធារណៈជូនទស្សនាកំសាន្តដោយសេរី ដូចជាល្ខោនស្រមោលស្បែកធំ (ឬល្ខោនស្បែក) សម្ដែងនៅតាមតំបន់ដងស្ទឹងសៀមរាប រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៧ យប់ទៅ និងការសម្ដែង "គុនល្បុក្កតោ" នៅបរិវេណ លានជល់ដំរី រៀងរាល់ថ្ងៃសុក្រ នៅម៉ោង ៤៖៣០នាទី ល្ងាច។ ‎
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
‎ទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ០០០នាក់ ចូលរួមព្រឹត្តិការណ៍ជិះកង់នៅលើទឹកដីអង្គរ ដើម្បីអបអរសាទរព្រឹត្តការណ៍សមរាត្រី
ព័ត៌មានជាតិ
‎ទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ០០០នាក់ ចូលរួមព្រឹត្តិការណ៍ជិះកង់នៅលើទឹកដីអង្គរ ដើម្បីអបអរសាទរព្រឹត្តការណ៍សមរាត្រី
‎នៅព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សាភ្ជាប់នឹងទេសចរណ៍ ក្រោមប្រធានបទ កីឡាផ្សាភ្ជាប់នឹងទេសចរណ៍ ក្នុងបរិយាកាសសប្បាយរីករាយ នៃយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង  ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងអបអរសាទរព្រឹត្តិការណ៍សមរាត្រី ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមប្រមាណ ១២០០នាក់។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
‎អាជ្ញាធរខេត្តសៀមរាប៖ ការដាំដើមឈើតាមដងផ្លូវមិនត្រឹមតែជួយបង្កើនសោភ័ណភាព និងភាពបៃតងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការចូលរួមថែរក្សាបរិស្ថាន
ព័ត៌មានជាតិ
‎អាជ្ញាធរខេត្តសៀមរាប៖ ការដាំដើមឈើតាមដងផ្លូវមិនត្រឹមតែជួយបង្កើនសោភ័ណភាព និងភាពបៃតងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការចូលរួមថែរក្សាបរិស្ថាន
‎ក្នុងកម្មវិធីដាំដើមឈើដែលក្រុមហ៊ុនភេសជ្ជៈកូកា-កូឡាកម្ពុជារួមជាមួយគម្រោងធី-ដើមឈើសម្រាប់ជីវិត នៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប ចំនួន១៣៧ដើម នៅលើសងខាងដងផ្លូវលោកតាណើយ និងផ្លូវទៅសាលាបឋមសិក្សាវត្តរាជបូណ៍ ក្រុងសៀមរាបនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោក យុន លីនណេ អភិបាលរងខេត្ត បានថ្លែងថា ការចូលរួមដាំដើមឈើនៅតាមដងផ្លូវមិនត្រឹមតែជួយបង្កើនសោភ័ណភាព និងភាពបៃតងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការចូលរួមថែរក្សាបរិស្ថានបង្កើនគម្របបៃតង និងបង្កើតបរិយាកាសល្អសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
‎ព្រឹត្តិការណ៍ចំនួនបី នឹងធ្វើឡើងអមព្រឹត្តការណ៍សមរាត្រី នាខែកញ្ញានេះ ‎
ព័ត៌មានជាតិ
‎ព្រឹត្តិការណ៍ចំនួនបី នឹងធ្វើឡើងអមព្រឹត្តការណ៍សមរាត្រី នាខែកញ្ញានេះ ‎
‎ព្រឹត្តិការណ៍សមរាត្រី ( Autumnal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៦ ដែលនឹងមកដល់ចុងសប្ដាហ៍នេះ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប កងរាជអាវុធហត្ថខេត្តសៀមរាប វិស័យឯកជន នឹងរៀបចំព្រឹត្តិការណ៍ចំនួន៣ រួមមានព្រឹត្តិការណ៍ ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនារដូវកាលបៃតង ព្រឹត្តិការណ៍រត់ប្រណាំង EQUINOX ANGKOR RUN និងទស្សនាសមរាត្រី និងកម្មវិធី "ដំណើរទៅដើមកំណើតរាជធានីអង្គរ" ផ្សារភ្ជាប់ធម្មជាតិ បេតិកភណ្ឌ សហគមន៍ និងការចែករំលែកសប្បុរសធម៌។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ព្រឹត្តិការណ៍រត់ប្រណាំង EQUINOX ANGKOR RUN នឹងចាប់ផ្ដើមនាពេលឆាប់ៗនេះ
ព័ត៌មានជាតិ
ព្រឹត្តិការណ៍រត់ប្រណាំង EQUINOX ANGKOR RUN នឹងចាប់ផ្ដើមនាពេលឆាប់ៗនេះ
ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្ត និងសប្បុរសធម៌ EQUINOX ANGKOR RUN នឹងចាប់ផ្ដើមនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ ថវិកាដែលបានមកពីការចូលរួមបរិច្ចាគក្នុងព្រឹត្តិការណ៍នេះ នឹងត្រូវយកទៅប្រើប្រាស់ជាជំនួយ និងការគាំទ្រដល់ «អ្នកថែរក្សាអង្គរ» និង «អ្នកផលិតមាតិកានៅខេត្តសៀមរាប» ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារ និងផ្សព្វផ្សាយតម្លៃបេតិកភណ្ឌអង្គរ ព្រមទាំងសក្តានុពលទេសចរណ៍នៅក្នុងខេត្ត។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
របរចិញ្ចឹមកណ្ដូប ជាមុខរបរតូចដែលកំពុងមានប្រជាប្រិយក្រៅពីការងារស្នូលប្រចាំថ្ងៃ ជួយបានមួយចំណែកធំសម្រាប់ជីវភាពប្រចាំថ្ងៃ
ព័ត៌មានជាតិ
របរចិញ្ចឹមកណ្ដូប ជាមុខរបរតូចដែលកំពុងមានប្រជាប្រិយក្រៅពីការងារស្នូលប្រចាំថ្ងៃ ជួយបានមួយចំណែកធំសម្រាប់ជីវភាពប្រចាំថ្ងៃ
ការចិញ្ចឹមកណ្ដូប គឺជាមុខរបរខ្នាតតូចមួយដែលទាមទារការថែទាំទាប និងមិនសូវស្មុគស្មាញឡើយ ប៉ុន្តែទិន្នផលដែលទទួលបានអាចមានការប្រែប្រួលខ្លាំង ដោយអាស្រ័យលើបច្ចេកទេស និងការយកចិត្តទុកដាក់របស់អ្នកចិញ្ចឹម។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត

ព័ត៌មានថ្មីៗ

ប្រាសាទសួរព្រ័ត ឬប្រាសាទនាង ១២ គឺជាប្រាសាទមួយដែលស្ថិតនៅទល់មុខប្រាសាទព្រះលានជល់ដំរី ហាក់បង្ហាញសម្រស់ដ៏ស្រស់ត្រកាលនៅក្នុងរដូវកាលបៃតងនេះ
មាតិកា

ប្រាសាទសួរព្រ័ត ឬប្រាសាទនាង ១២ គឺជាប្រាសាទមួយដែលស្ថិតនៅទល់មុខប្រាសាទព្រះលានជល់ដំរី ហាក់បង្ហាញសម្រស់ដ៏ស្រស់ត្រកាលនៅក្នុងរដូវកាលបៃតងនេះ

ប្រាសាទសួរព្រ័ត្រ ជាទីតម្កល់ទេពទាំង១២ សម្រាប់ការគោរពបូជាទេពដ៏ពិសេស និងតំណាងនគរទាំង១២ ដែលចំណុះ ឱ្យចក្រភពខ្មែរ។ ប្រាសាទសួរព្រ័ត្រ ត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១២ ឬដើម១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅខាងមុខព្រះបរមរាជវាំង។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
‎ផ្ទាំងទស្សនីយភាព "ល្ខោនស្រមោលស្បែកធំ" និង ‎"គុនល្បុក្កតោ" នឹងត្រូវបានបង្ហាញខ្លួនរៀងរាល់ថ្ងៃចុងសប្តាហ៍ ដើម្បីរួមចំណែកទាក់ទាញអ្នកទេសចរ
ព័ត៌មានជាតិ

‎ផ្ទាំងទស្សនីយភាព "ល្ខោនស្រមោលស្បែកធំ" និង ‎"គុនល្បុក្កតោ" នឹងត្រូវបានបង្ហាញខ្លួនរៀងរាល់ថ្ងៃចុងសប្តាហ៍ ដើម្បីរួមចំណែកទាក់ទាញអ្នកទេសចរ

‎ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ក្រោមការគាំទ្រ និងសហការពីរដ្ឋបាលខេត្តសៀមរាប មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈអាជ្ញាធរជាតិអប្សរា និងមន្ទីរអង្គភាពពាក់ព័ន្ធ បានរៀបចំកម្មវិធីសិល្បៈវប្បធម៌បុរាណ ដែលជាមរតកសិល្បៈជាតិដ៏មានតម្លៃរបស់ ខ្មែរនិងជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO)យកមកសម្ដែងជាសាធារណៈជូនទស្សនាកំសាន្តដោយសេរី ដូចជាល្ខោនស្រមោលស្បែកធំ (ឬល្ខោនស្បែក) សម្ដែងនៅតាមតំបន់ដងស្ទឹងសៀមរាប រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៧ យប់ទៅ និងការសម្ដែង "គុនល្បុក្កតោ" នៅបរិវេណ លានជល់ដំរី រៀងរាល់ថ្ងៃសុក្រ នៅម៉ោង ៤៖៣០នាទី ល្ងាច។ ‎

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូបទយកការណ៍៖ ពលរដ្ឋនៅសង្កាត់ស្លក្រាម សាទរនិងថ្លែងអំណរគុណ ឯកឧត្តម ប្រាក់ សោភ័ណ ចំពោះសមិទ្ធផលផ្លូវបេតុងថ្មី
បទយកការណ៍

វីដេអូបទយកការណ៍៖ ពលរដ្ឋនៅសង្កាត់ស្លក្រាម សាទរនិងថ្លែងអំណរគុណ ឯកឧត្តម ប្រាក់ សោភ័ណ ចំពោះសមិទ្ធផលផ្លូវបេតុងថ្មី

ពលរដ្ឋនៅក្នុងសង្កាត់ស្លក្រាម បានសម្តែងក្តីត្រេចអរជាពន់ពេក ចំពោះសមិទ្ធផលផ្លូវបេតុងមួយខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។ ផ្លូវមួយខ្សែនេះមានប្រវែង២៥០ម៉ែត្រ ទទឹង៥ម៉ែត្រ នឹងមានលូដែលមានមុខកាត់៨តឹក ផ្លូវមួយខ្សែនេះកាន់តែបានផ្តល់ភាពងាយស្រួលដល់ការធ្វើដណើរ និងការរស់នៅរបស់ពលរដ្ឋក្នុងសង្កាត់បានមួយកម្រិតទៀត។ ផ្លូវបេតុងមួយខ្សែនេះត្រូវបានកសាងឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ និងស្ថាបនារួចរាល់នៅក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ចំណាប់អារម្មណ៍ប្រជាពលរដ្ឋដែលចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់អបអរសាទរ ព្រឹត្តិការណ៍សមរាត្រីនៅខេត្តសៀមរាប
មាតិកា

ចំណាប់អារម្មណ៍ប្រជាពលរដ្ឋដែលចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់អបអរសាទរ ព្រឹត្តិការណ៍សមរាត្រីនៅខេត្តសៀមរាប

ក្រសួងទេសចរណ៍ នឹងសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំនូវព្រឹត្តការណ៍នេះជារៀងរាល់លើក ដែលជាព្រឹត្តិការណ៍អម ព្រឹត្តិការណ៍សមរាត្រីដោយក្នុង១ឆ្នាំមានចំនួន២ដង គឺនៅក្នុងខែមីនា និងខែកញ្ញា។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត