ព័ត៌មានក្នុងខេត្ត

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ដសៀមរាប អញ្ជើញសមាជិកសមាជិកា ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្ដប្រាសាទគោកចក ក្រុងសៀមរាប ‎
ព័ត៌មានជាតិ
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ដសៀមរាប អញ្ជើញសមាជិកសមាជិកា ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្ដប្រាសាទគោកចក ក្រុងសៀមរាប ‎
‎ ‎នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ដសៀមរាប និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដ បានដឹកនាំ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ដ រួមទាំងមន្រ្ដីរាជការចំណុះរដ្ឋបាលខេត្ត តំណាងមន្ទីរអង្គភាព បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្ដប្រាសាទគោកចក ក្រុង និងខេត្ដសៀមរាប។ ‎ ‎
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំលាងដៃ នាំយកទេយ្យទានប្រគេនដល់វត្តចំនួន៣ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៥០គ្រួសារ
ព័ត៌មានជាតិ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំលាងដៃ នាំយកទេយ្យទានប្រគេនដល់វត្តចំនួន៣ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៥០គ្រួសារ
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផាត វិបុលសុភ័ក្រ្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំលាងដៃ និងលោកជំទាវ ព្រមទាំងក្រុមការងារនាំយកទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ប្រគេនដល់វត្តចំនួន៣ ក្នុងស្រុកអង្គរធំ ក្នុងឱកាសកាន់បិណ្ឌ ដោយទេយ្យទាន និងគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ស្ករស និងបច្ច័យ ៦០ម៉ឺនរៀល ដើម្បីសម្រាប់ការប្រើប្រាស់ក្នុងទីវត្ត ព្រមទាំងបានជូនបច្ច័យមួយចំនួនដល់តាជីយាយជីផងដែរ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វិទ្យាល័យ ហ៊ុន សែន រុនតាឯក ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតជជែកដេញដោលថ្នាក់ខេត្ត ក្រោមប្រធានបទ “ប្រឆាំងព័ត៌មានក្លែងក្លាយ”
ព័ត៌មានជាតិ
វិទ្យាល័យ ហ៊ុន សែន រុនតាឯក ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតជជែកដេញដោលថ្នាក់ខេត្ត ក្រោមប្រធានបទ “ប្រឆាំងព័ត៌មានក្លែងក្លាយ”
កម្មវិធីប្រកួតការជជែកដេញដោលយុវសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិថ្នាក់ខេត្ត ឆ្នាំ២០២៦ វគ្គផ្ដាច់ព្រ័ត្រ ក្រោមប្រធានបទ «យុវជនគ្រប់រូបត្រូវតែប្រឆាំងដាច់ខាតនូវព័ត៌មានក្លែងក្លាយដែលកំពុងបំពុលបរិយាកាសសង្គម» ដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ត្រូវបានបញ្ចប់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ខណៈក្រុមជើងឯកបានទៅលើក្រុមសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន រុនតាឯក និងបន្តឡើងទៅប្រកួតថ្នាក់ជាតិនាពេលខាងមុខ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បន្តពង្រឹងការគ្រប់គ្រងសមាជិក និងការផ្ដល់អត្ថប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជន
ព័ត៌មានជាតិ
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បន្តពង្រឹងការគ្រប់គ្រងសមាជិក និងការផ្ដល់អត្ថប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជន
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្តសៀមរាប បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកយកកិច្ចការចាំបាច់ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ អ.ន.ក ក្រុងស្រុក ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ និងយន្តការគាំទ្រដល់អតីតមន្ត្រីរាជការស៊ីវិល អតីតយោធា និងអតីតនគរបាលដែលបានចូលនិវត្តន៍ ព្រមទាំងជំរុញការផ្តល់អត្ថប្រយោជន៍នានាជូនសមាជិកឱ្យបានទាន់ពេលវេលា និងចំគោលដៅ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលខេត្តសៀមរាប ជំរុញដល់អ្នកផលិតមាតិកាក្នុងខេត្ត បន្តជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ឱ្យបានកាន់តែទូលំទូលាយ
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ជំរុញដល់អ្នកផលិតមាតិកាក្នុងខេត្ត បន្តជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ឱ្យបានកាន់តែទូលំទូលាយ
ក្នុងកិច្ចប្រជុំជំនួបពិភាក្សារវាងអ្នកផលិតមាតិកា ជាមួយនឹងវិស័យឯកជន ក្នុងខេត្តសៀមរាប នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្ត បានជំរុញដល់អ្នកផលិតមាតិកាក្នុងខេត្តទាំងអស់ ជួយបន្ដផ្សព្វផ្សាយសក្ដានុពលទេសចរណ៍នៅក្នុងខេត្តសៀមរាប ឱ្យបានកាន់តែទូលំទូលាយ ដែលជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្ត ក៏ដូចជាធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាបរបស់យើង កាន់តែប្រសើរឡើងបន្ថែមទៀត។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
លំនៅឋានជាង ១ម៉ឺនខ្នង ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរខេត្តណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធពន្លឿនការដោះស្រាយបន្ទាន់
ព័ត៌មានជាតិ
លំនៅឋានជាង ១ម៉ឺនខ្នង ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរខេត្តណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធពន្លឿនការដោះស្រាយបន្ទាន់
រយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋចំនួនប្រមាណ ១២ ០០០ខ្នង នៅតាមបណ្ដាក្រុងស្រុកទាំង១៣ នៃខេត្តសៀមរាប បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង មានគ្រួសាររងផលប៉ះពាល់សរុបចំនួន ១៥ ៤៧២គ្រួសារ ខណៈ ១ ៣១០គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមហ៊ុន សែន គីរី អេកូផាក អនុវត្តតាមកិច្ចសន្យា និងជួសជុលផ្លូវដែលខូចខាតក្រោយការអនុវត្តគម្រោងវិនិយោគស្ដារឃ្លាំងទឹកទំនប់៧៨
ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមហ៊ុន សែន គីរី អេកូផាក អនុវត្តតាមកិច្ចសន្យា និងជួសជុលផ្លូវដែលខូចខាតក្រោយការអនុវត្តគម្រោងវិនិយោគស្ដារឃ្លាំងទឹកទំនប់៧៨
លោក ឌី រ៉ាដូ អភិបាលរងខេត្ត កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចម្រុះ ប្រជុំពិភាក្សា និងចុះពិនិត្យផ្លូវចេញ-ចូលការដ្ឋានស្ដារឃ្លាំងទឹកទំនប់៧៨ របស់ក្រុមហ៊ុន សែន គីរី អេកូផាក និងណែនាំឱ្យក្រុមហ៊ុន ដែលទទួលបានច្បាប់អនុញ្ញាតស្ដារឃ្លាំងទឹកទំនប់៧៨ ធ្វើការជួសជុល និងកែលម្អផ្លូវប្រវែងជិត ៣គីឡូម៉ែត្រ ត្រង់ចំណុចភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប បន្ទាប់ពីការអនុវត្តគម្រោងវិនិយោគមួយរយៈ បង្កឱ្យផ្លូវរងការខូចខាត ប្រជាពលរដ្ឋ ពិបាកធ្វើដំណើរជាពិសេសក្នុងរដូវវស្សារហូតឈានដល់មានការបិទផ្លូវផ្អាកធ្វើចរាចរផងដែរ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី បន្តជំរុញការទូតទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីកម្ពុជា នៅសាធារណរដ្ឋប៊ុលហ្គារី
ព័ត៌មានជាតិ
ទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី បន្តជំរុញការទូតទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីកម្ពុជា នៅសាធារណរដ្ឋប៊ុលហ្គារី
ក្នុងឱកាសចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោក (World Tourism Day) នៅទីក្រុងវ៉ារណា សាធារណរដ្ឋប៊ុលហ្គារី ឯកឧត្តម ជា ច័ន្ទ បរិបូរណ៍ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា បានបន្តខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៊ុលហ្គារី តាមរយៈការជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយ ឯកឧត្តម បណ្ឌិត Ilin Dimitrov រដ្ឋមន្ត្រីក្រសួងទេសចរណ៍សាធារណៈរដ្ឋប៊ុលហ្គារី ស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលខេត្តសៀមរាប បន្ដកាន់បិណ្ឌវេនទី៣ ក្នុងវត្តទេពពោធិវង្ស ហៅវត្តថ្មី ក្រុងសៀមរាប
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បន្ដកាន់បិណ្ឌវេនទី៣ ក្នុងវត្តទេពពោធិវង្ស ហៅវត្តថ្មី ក្រុងសៀមរាប
នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ កាន់បិណ្ឌវេនទី៣ នៅក្នុងវត្តទេពពោធិវង្ស ហៅវត្តថ្មី ក្រុងសៀមរាប ខ
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អាជ្ញាធរ និងគណៈគ្រប់គ្រងសាលាបឋមសិក្សាចុងឃ្នៀស ទទូចសុំឱ្យអាណាព្យាបាលសិស្ស ជំរុញកូនចៅមករៀនឱ្យបានទៀងទាត់ គោរពវិន័យ និងមានសីលធម៌ល្អ
ព័ត៌មានជាតិ
អាជ្ញាធរ និងគណៈគ្រប់គ្រងសាលាបឋមសិក្សាចុងឃ្នៀស ទទូចសុំឱ្យអាណាព្យាបាលសិស្ស ជំរុញកូនចៅមករៀនឱ្យបានទៀងទាត់ គោរពវិន័យ និងមានសីលធម៌ល្អ
ក្នុងពិធីប្រគល់បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តដល់សិស្ស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ និងផ្តល់សម្ភារសិក្សាដល់សិស្ស ព្រមទាំងឧបត្ថម្ភស្បៀងអាហារជូនដល់គ្រួសារសិស្សដែលមានជីវភាពខ្វះខាត នៃសាលាបឋមសិក្សាចុងឃ្នៀស ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរសង្កាត់ រួមនឹងគណៈគ្រប់គ្រងសាលា បានទទូចសុំឱ្យអាណាព្យាបាលសិស្ស ជំរុញកូនចៅឱ្យបានរៀនសូត្រគ្រប់ៗគ្នា កុំឱ្យពួកគាត់បោះបង់ការសិក្សា គោរពវិន័យ ជួយអប់រំកូនចៅឱ្យពួកគាត់មានសុជីវធម៌ សីលធម៌រស់នៅល្អ ដើម្បីក្លាយជាសិស្សគំរូរបស់សាលាតាមទិសស្លោក “កូនល្អ សិស្សល្អ មិត្តល្អ”។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ពិព័រណ៍ការសិក្សានៅខេត្តសៀមរាប ផ្ដល់ឱកាសឱ្យនិស្សិតកម្ពុជា និងក្រុមគ្រួសារ ស្វែងយល់ពីឱកាសសិក្សានៅសហរដ្ឋអាមេរិក
ព័ត៌មានជាតិ
ពិព័រណ៍ការសិក្សានៅខេត្តសៀមរាប ផ្ដល់ឱកាសឱ្យនិស្សិតកម្ពុជា និងក្រុមគ្រួសារ ស្វែងយល់ពីឱកាសសិក្សានៅសហរដ្ឋអាមេរិក
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅផ្សារទំនើប ហេរីថេកវ័ក ខេត្តសៀមរាប ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកម្ពុជា និងក្រុមគ្រួសារ ដើម្បីយល់ដឹងបន្ថែមអំពីកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ការយល់ដឹងស៊ីជម្រៅ អំពីការបណ្តុះបណ្តាលស្តង់ដារអាមេរិក សម្រាប់អាជីពការងារនៅកម្ពុជា ព្រមទាំងទទួលបានសេចក្តីណែនាំជាផ្លូវការពីគោលនយោបាយ ទិដ្ឋាការសិស្ស និងតម្រូវការនានាដើម្បីចុះឈ្មោះចូលរៀន និងជួបផ្ទាល់ជាមួយតំណាង និងអតីតនិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅអាមេរិក។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អាជ្ញាធរខេត្តសៀមរាប ណែនាំអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវតាមទូក និងកាណូត ទៅចុះបញ្ជីទូកនៅអង្គភាពច្រកចេញចូលតែមួយខេត្ត ដើម្បីងាយស្រួលគ្រប់គ្រង និងកំណត់ទីតាំង
ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ណែនាំអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវតាមទូក និងកាណូត ទៅចុះបញ្ជីទូកនៅអង្គភាពច្រកចេញចូលតែមួយខេត្ត ដើម្បីងាយស្រួលគ្រប់គ្រង និងកំណត់ទីតាំង
ក្នុងឱកាសប្រជុំត្រួតពិនិត្យការចុះបញ្ជីទូកនេសាទ នៅស្នាក់ការការិយាល័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តសៀមរាប បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវតាមទូក និងកាណូត រួសរាន់ទៅចុះបញ្ជីទូកនៅសេវាច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រង និងកំណត់ទីតាំង។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឱ្យម្ចាស់អាជីវកម្មទេសចរណ៍ ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថល និងគ្រប់គ្រងទិន្នន័យ ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឱ្យម្ចាស់អាជីវកម្មទេសចរណ៍ ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថល និងគ្រប់គ្រងទិន្នន័យ ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម
ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ» នៅខេត្តសៀមរាប នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម និងម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ប្រឹងប្រែងប្រើប្រាស់ប្រព័ន្ធឌីជីថល និងការគ្រប់គ្រងទិន្នន័យ ដើម្បីវាយតម្លៃតម្រូវការ និងកែលម្អគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងភាពប្រកួតប្រជែង ត្រៀមលក្ខណៈឱ្យបានល្អប្រសើរក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងរដូវទេសចរណ៍មមាញឹក ក៏ដូចជាត្រៀមខ្លួនទទួលយកព្រឹត្តិការណ៍អន្តរជាតិធំៗនាពេលខាងមុខ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត