
វិទ្យាល័យ ហ៊ុន សែន រុនតាឯក ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតជជែកដេញដោលថ្នាក់ខេត្ត ក្រោមប្រធានបទ “ប្រឆាំងព័ត៌មានក្លែងក្លាយ”
កម្មវិធីប្រកួតការជជែកដេញដោលយុវសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិថ្នាក់ខេត្ត ឆ្នាំ២០២៦ វគ្គផ្ដាច់ព្រ័ត្រ ក្រោមប្រធានបទ «យុវជនគ្រប់រូបត្រូវតែប្រឆាំងដាច់ខាតនូវព័ត៌មានក្លែងក្លាយដែលកំពុងបំពុលបរិយាកាសសង្គម» ដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ត្រូវបានបញ្ចប់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ខណៈក្រុមជើងឯកបានទៅលើក្រុមសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន រុនតាឯក និងបន្តឡើងទៅប្រកួតថ្នាក់ជាតិនាពេលខាងមុខ។










