
អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមហ៊ុន សែន គីរី អេកូផាក អនុវត្តតាមកិច្ចសន្យា និងជួសជុលផ្លូវដែលខូចខាតក្រោយការអនុវត្តគម្រោងវិនិយោគស្ដារឃ្លាំងទឹកទំនប់៧៨
លោក ឌី រ៉ាដូ អភិបាលរងខេត្ត កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចម្រុះ ប្រជុំពិភាក្សា និងចុះពិនិត្យផ្លូវចេញ-ចូលការដ្ឋានស្ដារឃ្លាំងទឹកទំនប់៧៨ របស់ក្រុមហ៊ុន សែន គីរី អេកូផាក និងណែនាំឱ្យក្រុមហ៊ុន ដែលទទួលបានច្បាប់អនុញ្ញាតស្ដារឃ្លាំងទឹកទំនប់៧៨ ធ្វើការជួសជុល និងកែលម្អផ្លូវប្រវែងជិត ៣គីឡូម៉ែត្រ ត្រង់ចំណុចភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប បន្ទាប់ពីការអនុវត្តគម្រោងវិនិយោគមួយរយៈ បង្កឱ្យផ្លូវរងការខូចខាត ប្រជាពលរដ្ឋ ពិបាកធ្វើដំណើរជាពិសេសក្នុងរដូវវស្សារហូតឈានដល់មានការបិទផ្លូវផ្អាកធ្វើចរាចរផងដែរ។









