
អាជ្ញាធរខេត្តសៀមរាប ណែនាំអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវតាមទូក និងកាណូត ទៅចុះបញ្ជីទូកនៅអង្គភាពច្រកចេញចូលតែមួយខេត្ត ដើម្បីងាយស្រួលគ្រប់គ្រង និងកំណត់ទីតាំង
ក្នុងឱកាសប្រជុំត្រួតពិនិត្យការចុះបញ្ជីទូកនេសាទ នៅស្នាក់ការការិយាល័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តសៀមរាប បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវតាមទូក និងកាណូត រួសរាន់ទៅចុះបញ្ជីទូកនៅសេវាច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រង និងកំណត់ទីតាំង។










