
អាជ្ញាធរសង្កាត់ស្រង៉ែ បន្តនាំយកស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនកងទ័ព ដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខក្នុងខេត្តព្រះវិហារ
ក្នុងស្មារតីរួមចំណែកគាំទ្រ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកស្រី ធិវ រួន ចៅសង្កាត់ស្រង៉ែ និង លោកស្រី នួន គឹមសួរ ចៅសង្កាត់រងសាលាកំរើក ក្រុងសៀមរាប រួមនិងសប្បុរសជន បានបន្តនាំយកនូវស្បៀងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់នានា ដែលបានពីការឧបត្ថម្ភរបស់សប្បុរសជន ប្រគល់ជូនកងកម្លាំងកងទ័ពយើង ដែលកំពុងឈរជើងបំពេញភារកិច្ចនៅសមរភូមិមុខ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ទីតាំងទិសភ្នំខ្មោច (កងពលលេខ៧) និងទីតាំងវិស្វកម្មព្រះវិហារ។










