ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី ចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តភ្នំព្រះទេវៈ និងនាំទេយ្យទានប្រគេនវត្តចំនួន៦

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី ចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តភ្នំព្រះទេវៈ និងនាំទេយ្យទានប្រគេនវត្តចំនួន៦

នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សែម រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី បានដឹកនាំក្រុមការងារចូលរួមកាន់បិណ្ឌវេនទី១ បាន​នាំយកទេយ្យទាន និងថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ទៀង អេង ទៀសីហា ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តចំនួន៦ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប រួមមាន៖ វត្តភ្នំព្រះទេវៈ, វត្តនាគខ្មៅ, វត្តប្រាសាទនាគគូរ, វត្តចំបក់បីដើម, វត្តស្រះដូនរីក និងវត្តតាពេន។

មន្ទីរព័ត៌មានខេត្តសៀមរាបព័ត៌មាន

ព័ត៌មានពាក់ព័ន្ធ

‎កម្លាំងប្រជាការពារក្នុងភូមិវត្តបូព៌ ទទួលបានអំណោយពីសម្ដេច ពិន សែម អាជ្ញាធរមូលដ្ឋាន និងសប្បុរសជន ដើម្បីលើកទឹកចិត្ត និងជួយសម្រាលជីវភាពប្រចាំថ្ងៃ
ព័ត៌មានជាតិ
‎កម្លាំងប្រជាការពារក្នុងភូមិវត្តបូព៌ ទទួលបានអំណោយពីសម្ដេច ពិន សែម អាជ្ញាធរមូលដ្ឋាន និងសប្បុរសជន ដើម្បីលើកទឹកចិត្ត និងជួយសម្រាលជីវភាពប្រចាំថ្ងៃ
នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងប្រជាការពារចំនួន ៤០នាក់ នៅទីស្នាក់ការភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាអំណោយរបស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម អាជ្ញាធរមូលដ្ឋាន រួមទាំងសប្បុរសជន ដើម្បីជួយសម្រាលជីវភាព លើកទឹកចិត្ត ជូនដល់ប្រជាការពារភូមិដែលបានបំពេញការងារយ៉ាងសកម្មក្នុងមូលដ្ឋាន និងការត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នាពិធីកាន់បិណ្ឌ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អាជ្ញាធរខេត្តសៀមរាប៖ បញ្ចប់ការសិក្សានៅសាលា គឺជាការចាប់ផ្តើមនៃ ការសិក្សាពេញមួយជីវិត នៅលើទីផ្សារការងារ និងបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងឥតឈប់ឈរ
ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ បញ្ចប់ការសិក្សានៅសាលា គឺជាការចាប់ផ្តើមនៃ ការសិក្សាពេញមួយជីវិត នៅលើទីផ្សារការងារ និងបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងឥតឈប់ឈរ
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្ររងបរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់លើកទី៣នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសាខាខេត្តសៀមរាប នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦លោកស្រី ម៉ននី រង្សី អភិបាលរង ខេត្តសៀមរាប មានប្រសាសន៍ថា ជោគជ័យ និងសញ្ញាបត្រនា ពេលនេះ មិនមែនបានមកងាយៗនោះទេ វាគឺជាផ្លែផ្កា នៃការលះបង់ពេលវេលា កម្លាំងកាយចិត្ត និង ថវិកា ទាំងរបស់ខ្លួនឯងផ្ទាល់ ព្រមទាំងការជ្រោមជ្រែងពីអ្នកពាក់ព័ន្ធទាំងអស់។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
លំនៅឋានប្រជាពលរដ្ឋជាង ៦ ០០០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងក្រុង-ស្រុកចំនួន ១២នៃខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
លំនៅឋានប្រជាពលរដ្ឋជាង ៦ ០០០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងក្រុង-ស្រុកចំនួន ១២នៃខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង
គិតត្រឹមល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងធ្វើឱ្យលំនៅឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ស្ថិតក្នុងក្រុង-ស្រុកចំនួន ១២ , ឃុំ-សង្កាត់ចំនួន៥៥ និងភូមិចំនួន ១៧៩ ភូមិ ក្នុងខេត្តសៀមរាប បានរងការជន់លិច និងបានបង្កផលប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋសរុប ៦ ៣៨៣ខ្នងផ្ទះ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងនិងក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ឯ.ក
ព័ត៌មានជាតិ
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងនិងក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ឯ.ក
នាថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងនិងក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ឯ.ក និង ផ្តល់ឱកាសការងារដល់និស្សិតដែលទើបប្រឡងបញ្ចប់ការសិក្សា និងឱកាសចុះកម្មសិក្សានៅក្រុមហ៊ុន»។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ក្រសួងការបរទេស បើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ជំនាញចរចាប្រកបដោយវិជ្ជាជីវៈ» ដល់មន្ត្រីការទូតនៃបណ្តាប្រទេសមេគង្គ-ឡានឆាង
ព័ត៌មានជាតិ
ក្រសួងការបរទេស បើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ជំនាញចរចាប្រកបដោយវិជ្ជាជីវៈ» ដល់មន្ត្រីការទូតនៃបណ្តាប្រទេសមេគង្គ-ឡានឆាង
លេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយទទួលបានការគាំទ្រពីមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ជំនាញចរចាប្រកបដោយវិជ្ជាជីវៈ សម្រាប់មន្ត្រីការទូតមកពីបណ្តាប្រទេសមេគង្គ-ឡានឆាង» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ក្រសួងកសិកម្ម ផ្ដល់អនុសាសន៍គន្លឹះមួយចំនួនដល់មន្ទីរកសិកម្មខេត្តសៀមរាប ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍ វិស័យកសិកម្ម
ព័ត៌មានជាតិ
ក្រសួងកសិកម្ម ផ្ដល់អនុសាសន៍គន្លឹះមួយចំនួនដល់មន្ទីរកសិកម្មខេត្តសៀមរាប ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍ វិស័យកសិកម្ម
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាបូកសរុបវាយតម្លៃលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំនព្វមាស(៩ខែ) និងទិសដៅអនុវត្តបន្ត របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់នូវធាតុចូលមួយចំនួនជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរកសិកម្មខេត្ត និងដៃគូពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានអនុវត្តបន្ត ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍ វិស័យកសិកម្ម។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត

ព័ត៌មានថ្មីៗ

ប្រឡាយតាមបណ្ដោយផ្លូវខាងកើតរង្វង់មូលព្រៃគុយ  កំពុងទទួលបាន​ការ​ចាប់អារម្មណ៍ពីបងប្អូនប្រជាពលរដ្ឋ មកមុជទឹកលេងកម្សាន្ដ ក្នុងរដូវទឹកជន់
មាតិកា

ប្រឡាយតាមបណ្ដោយផ្លូវខាងកើតរង្វង់មូលព្រៃគុយ កំពុងទទួលបាន​ការ​ចាប់អារម្មណ៍ពីបងប្អូនប្រជាពលរដ្ឋ មកមុជទឹកលេងកម្សាន្ដ ក្នុងរដូវទឹកជន់

ប្រឡាយនៅតាមបណ្ដោយផ្លូវជាតិ ត្រង់ចំណុចខាងកើតរង្វង់មូលព្រៃគុយ ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង កំពុងទទួលបាន​ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ​ពីទីជិតឆ្ងាយ មកមុជទឹកកម្សាន្ត លំហែកាយ ក្នុងរដូវទឹកជន់ និង បាន​ក្លាយជាទីតាំងកម្សាន្ដតាមរដូវកាលផងដែរ ដែល​មិន​ត្រឹម​តែ​ផ្ដល់​នូវ​ទី​កន្លែង​សម្រាក​លំហែរ​ប៉ុណ្ណោះទេ តែក៏បាន​ផ្ដល់​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ តាមរយៈការលក់ដូរនំចំណីទៀតផង។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលខេត្តសៀមរាប អញ្ជើញកាន់បិណ្ឌវេនទី២ នៅវត្តព្រះព្រហ្មរ៍ត្ន
សកម្មភាពថ្នាក់ដឹកនាំ

រដ្ឋបាលខេត្តសៀមរាប អញ្ជើញកាន់បិណ្ឌវេនទី២ នៅវត្តព្រះព្រហ្មរ៍ត្ន

នៅរសៀលថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម មិត្ត សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី២ ព្រមទាំងបានធ្វើបទនមស្ការព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនៅវត្តព្រះព្រហ្មរ័ត្ន នៅក្នុងក្រុងសៀមរាប។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីមួយដ៏មាន សារៈសំខាន់របស់ប្រជាជនខ្មែរ ហើយត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ។ ដោយឡែក សម្រាប់ឆ្នាំ២០២៦នេះ ពិធីបុណ្យប្រពៃណីនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
«ផ្ទះសេដ្ឋី» នៅសួនបៃតងអង្គរ គឺជាទីតាំងមួយដែលគួរឱ្យចាប់អារម្មណ៍
មាតិកា

«ផ្ទះសេដ្ឋី» នៅសួនបៃតងអង្គរ គឺជាទីតាំងមួយដែលគួរឱ្យចាប់អារម្មណ៍

បើលោកអ្នកកំពុងស្វែងរកទីតាំងមួយដែលអាចឱ្យយើងស្គាល់កាន់តែច្បាស់ពីស្ថាបត្យកម្ម និងរបៀបរស់នៅរបស់ខ្មែរបុរាណ«ផ្ទះសេដ្ឋី» នៅសួនបៃតងអង្គរ គឺជាទីតាំងមួយដែលគួរឱ្យចាប់អារម្មណ៍។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានស្រុកអង្គរជុំ បានចាប់ផ្តើមថយចុះ ជាបណ្តើរៗហើយ
មាតិកា

ស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានស្រុកអង្គរជុំ បានចាប់ផ្តើមថយចុះ ជាបណ្តើរៗហើយ

លោក ស្រិប សុភាល់ នាយករដ្ឋបាលស្រុកអង្គរជុំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានស្រុកអង្គរជុំ បានចាប់ផ្តើមថយចុះ ជាបណ្តើរៗហើយ។ ទោះបីជាស្ថានភាពទឹកបានថយចុះ និងអាកាសធាតុអំណោយផលយ៉ាងណាក៏ដោយ អាជ្ញាធរដែនក្នុងមូលដ្ឋាន ក្រោមការដឹកនាំពីគណៈអភិបាលស្រុក នៅតែបន្តតាមដាន និងជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់បំផុត។ ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវ និងរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុខភាព អនាម័យ និងសុវត្ថិភាពកុមារតូចៗ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលពុំមានការស្មានទុកជាមុន នៅក្នុងកំឡុងពេលទឹកកំពុងស្រកនេះ។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត