
អាជ្ញាធរខេត្តសៀមរាប៖ បញ្ចប់ការសិក្សានៅសាលា គឺជាការចាប់ផ្តើមនៃ ការសិក្សាពេញមួយជីវិត នៅលើទីផ្សារការងារ និងបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងឥតឈប់ឈរ
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្ររងបរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់លើកទី៣នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសាខាខេត្តសៀមរាប នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦លោកស្រី ម៉ននី រង្សី អភិបាលរង ខេត្តសៀមរាប មានប្រសាសន៍ថា ជោគជ័យ និងសញ្ញាបត្រនា ពេលនេះ មិនមែនបានមកងាយៗនោះទេ វាគឺជាផ្លែផ្កា នៃការលះបង់ពេលវេលា កម្លាំងកាយចិត្ត និង ថវិកា ទាំងរបស់ខ្លួនឯងផ្ទាល់ ព្រមទាំងការជ្រោមជ្រែងពីអ្នកពាក់ព័ន្ធទាំងអស់។










