
ស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកអង្គរជុំ
គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកអង្គរជុំ កំពុងបន្តហក់ឡើង ខណៈអាជ្ញាធរកំបុងចុះអន្តរាគមន៍ជួយសង្គ្រោះ

គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកអង្គរជុំ កំពុងបន្តហក់ឡើង ខណៈអាជ្ញាធរកំបុងចុះអន្តរាគមន៍ជួយសង្គ្រោះ













គិតត្រឹមល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងធ្វើឱ្យលំនៅឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ស្ថិតក្នុងក្រុង-ស្រុកចំនួន ១២ , ឃុំ-សង្កាត់ចំនួន៥៥ និងភូមិចំនួន ១៧៩ ភូមិ ក្នុងខេត្តសៀមរាប បានរងការជន់លិច និងបានបង្កផលប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋសរុប ៦ ៣៨៣ខ្នងផ្ទះ។


ត្រឹមព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្ទឹងសៀមរាប ក្រុងសៀមរាប កំពុងមាន ទឹកលំហូរជន់ឡើងខ្លាំង ដែលបច្ចុប្បន្នមានកម្រិតកម្ពស់ កម្ពស់ ១៣.៨០ម៉ែត្រ ខណៈ កម្ពស់ប្រកាសអាសន្ន ១៣.៥០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ០.៣០ម៉ែត្រ ។


នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានភាពជំនន់ទឹកភ្លៀងនៅភ្នំគូលែន បានស្រកវិញហើយ ខណៈ អាជ្ញាធរ អំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់


នៅខេត្តសៀមរាបយើងនេះ មានប្រព័ន្ឋស្ទឹងសៀមរាប ក្រុងសៀមរាប ដែលកំពុងមាន ទឹកលំហូរជន់ឡើងខ្លាំង ដែលបច្ចុប្បន្នមានកម្រិតកម្ពស់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៦នេះ កម្ពស់ ១៣.៨០ម៉ែត្រ និងកម្ពស់ប្រកាសអាសន្ន ១៣.៥០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ០.៣០ម៉ែត្រ ។
