
រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុ និងការបង្ការ តាមដាន គ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ និងបង្ការគ្រោះថ្នាក់លង់ទឹក ក្នុងភូមិសាស្ត្រក្រុង ស្រុក ខេត្តសៀមរាប
ផ្អែកតាមការព្យាករ អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជាទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធ ដែលបានវិវត្តទៅជាព្យុះទី២៦ ឈ្មោះស៊ូរីហ្គាអេ នឹងមាន ឥទ្ធិពល ខ្លាំងលើរបបខ្យល់មូសុងនិរតី បណ្តាលឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតច្រើន បង្កជាជំនន់ទី ទឹកភ្លៀងជន៍លិច នៅតាមភូមិសាស្ត្រក្រុង ស្រុក នៃខេត្តសៀមរាប











