
ក្រសួងការបរទេស បើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ជំនាញចរចាប្រកបដោយវិជ្ជាជីវៈ» ដល់មន្ត្រីការទូតនៃបណ្តាប្រទេសមេគង្គ-ឡានឆាង
លេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយទទួលបានការគាំទ្រពីមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ជំនាញចរចាប្រកបដោយវិជ្ជាជីវៈ សម្រាប់មន្ត្រីការទូតមកពីបណ្តាប្រទេសមេគង្គ-ឡានឆាង» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។










