
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជនចាស់ជរា និងពិការ ១៨០គ្រួសារ ក្នុងសង្កាត់សៀមរាប ទទួលបានអំណោយពីអង្គការមនុស្សធម៌ POD PROJECTS
នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ គ្រួសារប្រជាពលរដ្ឋជួបការខ្វះខាត ជនចាស់ជរា និងពិការចំនួន ១៨០គ្រួសារ មកពី៨ភូមិក្នុងសង្កាត់សៀមរាប ក្រុង និងខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងបរិភោគពីអង្គការមនុស្សធម៌ POD PROJECTS ផ្ដល់តាមរយៈរដ្ឋបាលសាលាសង្កាត់ ដោយមានការនិមន្តចូលរួមពីព្រះគ្រូ ភ្លឿន រដ្ឋ ព្រះគ្រូចៅអធិការវត្តអធ្វា លោកចៅសង្កាត់ តំណាងអង្គការផងដែរ។








