
វត្តព្រះអង្គកងជុំ រៀបចំពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីបង្កើនភាពសាមគ្គី និងកសាងសមិទ្ធផលក្នុងវត្ត
នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ រួមមានព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត លោកតា លោកយាយ និងសប្បុរសជនជាច្រើន បានរួមគ្នាប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី ប្រកបដោយសទ្ធាជ្រះថ្លា និងបរិយាកាសអធិកអធម ដើម្បីវេរប្រគេនអង្គកឋិនទានដល់ព្រះភិក្ខុសង្ឃដែលបានគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តព្រះអង្គកងជុំ ហៅវត្តព្រះអង្គខ្មៅ ស្ថិតក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។








