
គណៈកម្មាធិការរៀបចំដែនដីខេត្តសៀមរាប បើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារដីធ្លី ការងារសំណង់ លំនៅឋាន និងពិនិត្យមើលគម្រោងអភិវឌ្ឍតំបន់លំហសាធារណៈ
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តសៀមរាប បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងដំណើរការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅតាមបណ្តាក្រុងស្រុកក្នុងខេត្ត និងស្វែងរកដំណោះស្រាយលើការងារសំខាន់ៗក្នុងវិស័យរៀបចំដែនដី និងលំនៅឋាន ព្រមទាំងពិនិត្យមើលគម្រោងអភិវឌ្ឍតំបន់លំហសាធារណៈ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងជំរុញការអភិវឌ្ឍខេត្ត ឱ្យមានសណ្តាប់ធ្នាប់សោភ័ណភាព និងចីរភាព។









