
ប្រឡាយតាមបណ្ដោយផ្លូវខាងកើតរង្វង់មូលព្រៃគុយ កំពុងទទួលបានការចាប់អារម្មណ៍ពីបងប្អូនប្រជាពលរដ្ឋ មកមុជទឹកលេងកម្សាន្ដ ក្នុងរដូវទឹកជន់
ប្រឡាយនៅតាមបណ្ដោយផ្លូវជាតិ ត្រង់ចំណុចខាងកើតរង្វង់មូលព្រៃគុយ ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋពីទីជិតឆ្ងាយ មកមុជទឹកកម្សាន្ត លំហែកាយ ក្នុងរដូវទឹកជន់ និង បានក្លាយជាទីតាំងកម្សាន្ដតាមរដូវកាលផងដែរ ដែលមិនត្រឹមតែផ្ដល់នូវទីកន្លែងសម្រាកលំហែរប៉ុណ្ណោះទេ តែក៏បានផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការលក់ដូរនំចំណីទៀតផង។









