
សហគមន៍ទេសចរណ៍កំពង់ភ្លុក ជារមណីយដ្ឋានធម្មជាតិមិនគួរមើលរំលងនារដូវវស្សា ជាពិសេសក្នុងរដូវកាលភ្ជុំបិណ្ឌ
សហគមន៍ទេសចរណ៍កំពង់ភ្លុក គឺជាតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏មានប្រជាប្រិយភាពមួយ ដែលស្ថិតនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ចម្ងាយប្រមាណ ២០ ទៅ ៣០ គីឡូម៉ែត្រពីក្រុងសៀមរាប អមដោយបឹងទន្លេសាប ដែលអាចឱ្យ ភ្ញៀវទេសចរអាចជិះទូកកាណូត ឬទូកតូចៗចូលទស្សនាព្រៃលិចទឹកដ៏ខៀវស្រងាត់ ទទួលបានអារម្មណ៍ត្រជាក់ស្រស់ស្រាយ និងមើលឃើញប្រព័ន្ធអេកូឡូស៊ីប្លែកអារម្មណ៍ ជាពិសេសភ្លក្សអាហារពីបឹងស្រស់ៗនៅតាមភោជនីយដ្ឋានបណ្តែតទឹក, និងការថតរូបស្អាតៗ។ រូបភាព៖ Go Global TV










