
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំលាងដៃ នាំយកទេយ្យទានប្រគេនដល់វត្តចំនួន៣ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៥០គ្រួសារ
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផាត វិបុលសុភ័ក្រ្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំលាងដៃ និងលោកជំទាវ ព្រមទាំងក្រុមការងារនាំយកទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ប្រគេនដល់វត្តចំនួន៣ ក្នុងស្រុកអង្គរធំ ក្នុងឱកាសកាន់បិណ្ឌ ដោយទេយ្យទាន និងគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ស្ករស និងបច្ច័យ ៦០ម៉ឺនរៀល ដើម្បីសម្រាប់ការប្រើប្រាស់ក្នុងទីវត្ត ព្រមទាំងបានជូនបច្ច័យមួយចំនួនដល់តាជីយាយជីផងដែរ។










