
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បន្តពង្រឹងការគ្រប់គ្រងសមាជិក និងការផ្ដល់អត្ថប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជន
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្តសៀមរាប បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកយកកិច្ចការចាំបាច់ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ អ.ន.ក ក្រុងស្រុក ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ និងយន្តការគាំទ្រដល់អតីតមន្ត្រីរាជការស៊ីវិល អតីតយោធា និងអតីតនគរបាលដែលបានចូលនិវត្តន៍ ព្រមទាំងជំរុញការផ្តល់អត្ថប្រយោជន៍នានាជូនសមាជិកឱ្យបានទាន់ពេលវេលា និងចំគោលដៅ។










