
រដ្ឋបាលខេត្តសៀមរាប ជំរុញដល់អ្នកផលិតមាតិកាក្នុងខេត្ត បន្តជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ឱ្យបានកាន់តែទូលំទូលាយ
ក្នុងកិច្ចប្រជុំជំនួបពិភាក្សារវាងអ្នកផលិតមាតិកា ជាមួយនឹងវិស័យឯកជន ក្នុងខេត្តសៀមរាប នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្ត បានជំរុញដល់អ្នកផលិតមាតិកាក្នុងខេត្តទាំងអស់ ជួយបន្ដផ្សព្វផ្សាយសក្ដានុពលទេសចរណ៍នៅក្នុងខេត្តសៀមរាប ឱ្យបានកាន់តែទូលំទូលាយ ដែលជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្ត ក៏ដូចជាធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាបរបស់យើង កាន់តែប្រសើរឡើងបន្ថែមទៀត។










