ព័ត៌មានក្នុងខេត្ត

រាជរដ្ឋាភិបាលកម្ពុជាបន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
សកម្មភាពថ្នាក់ដឹកនាំ
រាជរដ្ឋាភិបាលកម្ពុជាបន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
វិទ្យុជាតិកម្ពុជា៖ កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំងធ្លាប់មានការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តកោះកុង បន្ទាប់ពីកងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចបានបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិស្តារសន្តិសុខ និងកិត្តិយសជូនជាតិ និងប្រជាជន។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ៖ ការបង្កើតសាលាមត្តេយ្យសិក្សាសហគមន៍ ជួយឱ្យកុមារនៅតំបន់ដាច់ស្រយាលទទួលបានការអប់រំនៅជិតផ្ទះ
ព័ត៌មានជាតិ
ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ៖ ការបង្កើតសាលាមត្តេយ្យសិក្សាសហគមន៍ ជួយឱ្យកុមារនៅតំបន់ដាច់ស្រយាលទទួលបានការអប់រំនៅជិតផ្ទះ
ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃសាលាមត្តេយ្យសិក្សាសហគមន៍ «ភូមិគោកថ្មី សន្តិភាព» ស្ថិតក្នុងភូមិគោកថ្មី ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានថ្លែងថា ការបង្កើតសាលាមត្តេយ្យសិក្សាសហគមន៍ គឺជួយឱ្យកុមារនៅតំបន់ជនបទដាច់ស្រយាលអាចទទួលបានសេវាអប់រំកុមារតូចដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ។ លើសពីនេះ មត្តេយ្យសិក្សាតាមសហគមន៍ មានអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការជួយអភិវឌ្ឍកុមារតូចនៅតាមមូលដ្ឋាន មុនពេលពួកគេឈានចូលរៀនថ្នាក់បឋមសិក្សា ព្រមទាំងជួយបណ្តុះស្មារតី គំនិត និងចំណេះដឹងដំបូងរបស់កុមារឱ្យបានល្អប្រសើរ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តបាត់ដំបង
ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តបាត់ដំបង
នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្របឹងទន្លេសាប ស្ថិតក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង ដើម្បីពង្រឹងការការពារធនធានជលផល និងអភិរក្សពូជត្រីក្នុងរដូវបិទនេសាទ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
‎សាលាអនុគណស្រុក និងរដ្ឋបាលស្រុកសូទ្រនិគម នាំយកស្បៀងអាហារ ចែកជូនវីរៈកងទ័ពការពារព្រំដែនកម្ពុជា-ថៃ ចំនួន៣១ទីតាំង នៅខេត្តឧត្តរមានជ័យ
ព័ត៌មានជាតិ
‎សាលាអនុគណស្រុក និងរដ្ឋបាលស្រុកសូទ្រនិគម នាំយកស្បៀងអាហារ ចែកជូនវីរៈកងទ័ពការពារព្រំដែនកម្ពុជា-ថៃ ចំនួន៣១ទីតាំង នៅខេត្តឧត្តរមានជ័យ
‎សាលាអនុគណស្រុក រួមជាមួយមន្ត្រីសង្ឃស្រុក និងរដ្ឋបាលស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃចុងសប្តាហ៍នេះ បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា ទៅចែកជូនដល់វីរៈកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ចំនួន៣១ទីតាំង ដើម្បីលើកទឹកចិត្តនិងគាំទ្រដល់កងកម្លាំង ដែលកំពុងបំពេញបេសកកម្មជូនជាតិមាតុភូមិ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ពណ៌បៃតងនៃធម្មជាតិ ជាមួយសំណង់ប្រាសាទបុរាណ និងបរិយាកាសស្ងប់ស្ងាត់ ប្រាសាទមេបុណ្យខាងកើតគឺជាគោលដៅទេសចរណ៍ដែលមិនគួររំលង
មាតិកា
ពណ៌បៃតងនៃធម្មជាតិ ជាមួយសំណង់ប្រាសាទបុរាណ និងបរិយាកាសស្ងប់ស្ងាត់ ប្រាសាទមេបុណ្យខាងកើតគឺជាគោលដៅទេសចរណ៍ដែលមិនគួររំលង
ប្រាសាទមេបុណ្យខាងកើត ក៏ជាបុរាណស្ថានមួយដែលផ្ដល់ភាពទាក់ទាញដល់ទេសចរដែលបាន​ឆ្លងកាន់ទីតាំងនេះ។ ប្រាសាទនេះ ស្ថិតនៅក្នុងវង់ទស្សនានៃក្រុមប្រាសាទវង់ធំ និងជាសំណង់ដែលសង់លើផ្ទៃដីប្រមាណមួយហិកតាបួនជ្រុង មេបុណ្យខាងកើត ជាអតីតអារាមហិណ្ឌូសាសនា ដែលព្រះរាជាខ្មែរព្រះបាទ រាជេន្ទ្រវរ្ម័ន-ទី២ បានកសាងដើម្បីឧទ្ទិសថ្វាយដល់អទិទេពក្នុងព្រហ្មញ្ញសាសនាសម្រាប់ជាបុណ្យកុសលដល់បុព្វការីជនរបស់ព្រះអង្គ នាគ្រិស្តសករាជ ៩៥២។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ទិដ្ឋភាពភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងកុះករ មកទស្សនាកម្សាន្ត និងថតរូបភាពអនុស្សាវរីយ៍នៅតំបន់ប្រាសាទអង្គរវត្តនាចុងសប្ដាហ៍
មាតិកា
ទិដ្ឋភាពភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងកុះករ មកទស្សនាកម្សាន្ត និងថតរូបភាពអនុស្សាវរីយ៍នៅតំបន់ប្រាសាទអង្គរវត្តនាចុងសប្ដាហ៍
អង្គរវត្ត គឺជាសំណង់ប្រាសាទដ៏ធំមួយស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយជាបូជនីយស្ថានសាសនាធំបំផុតនៅលើពិភពលោក ដែលមានផ្ទៃដីប្រមាណ ១៦២.៦ ហិកតា ដើមឡើយ វាត្រូវបានសាងសង់ជាប្រាសាទសាសនាហិណ្ឌូ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ សម្រាប់អាណាចក្រខ្មែរ ហើយបន្តិចម្តងៗបានបម្លែងទៅជាប្រាសាទពុទ្ធសាសនា នៅចុងសតវត្សទី១២។ ប្រាសាទនេះត្រូវបានសាងសង់ដោយព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សទី១២ ក្នុងរាជធានីយសោធរបុរៈ ដែលជារដ្ឋធានីនៃអាណាចក្រខ្មែរ ដើម្បីធ្វើជាប្រាសាទរដ្ឋ និងជាសុសានបន្ទាប់ពីព្រះអង្គសោយទិវង្គត។ ខុសពីប្រពៃណីសាសនាសៃវៈរបស់ព្រះមហាក្សត្រមុនៗ អង្គរវត្តត្រូវបានឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាសាទនេះស្ថិតនៅកំពូលនៃរចនាបថសិល្បៈស្ថាបត្យកម្មខ្មែរ បែបសម័យបុរាណខ្ពស់។ វាបានក្លាយជានិមិត្តសញ្ញានៃប្រទេសកម្ពុជា ដោយបង្ហាញនៅលើទង់ជាតិ និងជាគោលដៅទេសចរណ៍សំខាន់បំផុតរបស់ប្រទេសកម្ពុជា។ អង្គរវត្តរួមបញ្ចូលគម្រោងស្ថាបត្យកម្មប្រាសាទខ្មែរ ២ ប្រភេទ គឺ ប្រាសាទភ្នំ និងប្រាសាទមានជួរលំហរ។ វាត្រូវបានរចនាឡើងដើម្បីតំណាងឲ្យភ្នំមេរុ ដែលជាទីលំនៅរបស់ទេវតាតាមទស្សនវិជ្ជាហិណ្ឌូ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ទទួលជួបសម្តែងការគួរសមជាមួយប្រតិភូសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ
ព័ត៌មានជាតិ
មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ទទួលជួបសម្តែងការគួរសមជាមួយប្រតិភូសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ
នៅរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអនុញ្ញាតឱ្យប្រតិភូសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ដឹកនាំដោយលោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អាជ្ញាធរខេត្តសៀមរាប៖ ភាពជោគជ័យពិតប្រាកដរបស់សិស្ស មិនមែនមានត្រឹមចំណេះដឹងនោះទេ តែត្រូវមានសីលធម៌ និងគុណធម៌ជាចាំបាច់
ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ ភាពជោគជ័យពិតប្រាកដរបស់សិស្ស មិនមែនមានត្រឹមចំណេះដឹងនោះទេ តែត្រូវមានសីលធម៌ និងគុណធម៌ជាចាំបាច់
‎អាជ្ញាធរខេត្តសៀមរាបបានគូសបញ្ជាក់ថា ភាពជោគជ័យពិតប្រាកដរបស់សិស្សានុសិស្ស មិនមែនត្រឹមតែការមានចំណេះដឹងសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែសីលធម៌ សុជីវធម៌ និងគុណធម៌ គឺជាលក្ខណៈសម្បត្តិ និងជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន ក្នុងការវាស់ស្ទង់នូវភាពជោគជ័យពិតប្រាកដ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ទិដ្ឋភាពពុទ្ធបរិស័ទមកពីជិតឆ្ងាយ នាំយកគ្រឿងសក្ការៈបូជា ថ្វាយដល់ព្រះសម្មាសម្ពុទ្ធនៅក្នុងវត្តព្រះអង្គធំ ក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
មាតិកា
ទិដ្ឋភាពពុទ្ធបរិស័ទមកពីជិតឆ្ងាយ នាំយកគ្រឿងសក្ការៈបូជា ថ្វាយដល់ព្រះសម្មាសម្ពុទ្ធនៅក្នុងវត្តព្រះអង្គធំ ក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
នេះជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលរៀងរាល់ថ្ងៃសីល នាំគ្នាយកទេយ្យទាន គ្រឿងសក្ការៈបូជាផ្សេងៗ មកថ្វាយព្រះសម្មាសម្ពុទ្ធក្នុងគោលបំណងសុំសេចក្តីសុខសេចក្តីចម្រើន ​ដែលជំនឿនេះ បានដក់ជាប់ក្នុងចិត្តប្រជាពលរដ្ឋគ្រប់រូប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
[វីដេអូ]Angkor Wildlife & Aquarium គឺជាគោលដៅមួយដែលមិនគួររំលង​នៅក្នុងដំណើរកម្សាន្តរបស់បងប្អូននៅខេត្តសៀមរាបក្រៅពីតំបន់ប្រាសាទ
មាតិកា
[វីដេអូ]Angkor Wildlife & Aquarium គឺជាគោលដៅមួយដែលមិនគួររំលង​នៅក្នុងដំណើរកម្សាន្តរបស់បងប្អូននៅខេត្តសៀមរាបក្រៅពីតំបន់ប្រាសាទ
ឧទ្យានសត្វព្រៃ និងអាងចិញ្ចឹមត្រីអង្គរ (Angkor Wildlife & Aquarium) ទីតាំង៖ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងស្រុកសូនិគម ចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីភាគខាងកើតក្រុងសៀមរាប។ ទាក់ទាញស្នូល៖ រួមបញ្ចូលគ្នារវាងអាងចិញ្ចឹមត្រីទឹកសាបដ៏ធំធេង ដែលចិញ្ចឹមជីវចម្រុះក្នុងទន្លេមេគង្គ ព្រមទាំងឧទ្យានសត្វព្រៃរៀបចំតាមបែបធម្មជាតិទូលាយ ដែលមានខ្លា ភ្នែន ឬដំរីអាស៊ី ខ្លាឃ្មុំស្លឹកឈើ និងប្រភេទសត្វស្លាបកម្រជាច្រើនទៀត។ លក្ខណៈពិសេស៖ រចនាឡើងជាមួយនឹងជម្រកធម្មជាតិបែបស៊ីជម្រៅ រួមមានទីផ្សារអណ្តែតទឹកจำลอง ទឹកធ្លាក់ និងកម្មវិធីផ្តល់ចំណី ឬកម្មវិធីអប់រំអន្តរកម្ម ដែលសាកសមបំផុតសម្រាប់គ្រួសារ និងភ្ញៀវទេសចរដែលចង់ស្វែងយល់ពីបទពិសោធន៍ថ្មីៗក្រៅពីតំបន់ឧទ្យានប្រវត្តិសាស្ត្រ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សម្រស់ប្រាសាទបាយ័ន អមដោយពន្លឺព្រះអាទិត្យ បញ្ចេញរស្មីបង្កើតបានជាស្រមោល​ ហាក់បញ្ចេញសម្រស់ពណ៌ទឹកប្រាក់យ៉ាងស្រស់ស្អាត គួរឱ្យទាក់ទាញ
មាតិកា
សម្រស់ប្រាសាទបាយ័ន អមដោយពន្លឺព្រះអាទិត្យ បញ្ចេញរស្មីបង្កើតបានជាស្រមោល​ ហាក់បញ្ចេញសម្រស់ពណ៌ទឹកប្រាក់យ៉ាងស្រស់ស្អាត គួរឱ្យទាក់ទាញ
ប្រាសាទបាយ័ន ស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ ។ ប្រាសាទនេះកសាងនៅចុងគ្រិស្តសតវត្សរ៍ទី ១២ និងដើមគ្រិស្តសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័ន ទី៧ ។ ប្រាសាទនេះមានតួប៉មនីមួយៗ មានមុខបួនដែលមានកំពូល៤៩និងកំពូលក្លោងទ្វារចូល៥ទៀតសរុបទាំងអស់៥៤កំពូលដែលតំណាងឱ្យខេត្តក្រុងខ្មែរទាំង ៥៦ នៅសម័យកាលនោះ ។ មានអ្នកប្រាជ្ញមួយចំនួន បានគិតថាមុខទាំង៤ នោះរូបតំណាងឱ្យព្រះពោធិសត្វលោកកេស្វរៈអ្នកខ្លះទៀតគិតថាជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទបាយ័នមានប្លង់បីជាន់ ជាន់ទី ១ និងទី ២ មានថែរដែលមានចម្លាក់ដ៏ល្អ ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ​។ សំណង់ប្រាសាទបាយ័នមាន លក្ខណៈស្មុគស្មាញ ទាំងថែរ ផ្លូវដើរ និងជណ្តើរ ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័នប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីតដែលរៀបរាប់ពីរឿងទេវកថាប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ លែងប្រដាល់ ជល់មាន់ ។ ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រា ជាដើម ដោយចម្លាក់នោះ ឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប
សេចក្ដីជូនដំណឹង
មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប
ខេត្តសៀមរាប មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ៨០ កន្លែង
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
តស់! ចុងសប្តាហ៍នេះ ទៅលេង សួនបៃតងអង្គរ ទាំងអស់គ្នា សូមស្វាគមន៍មកកាន់ សួនបៃតងអង្គរ! ទីនេះមានសារមន្ទីររូបក្រមួនកម្ពុជា តាំងបង្ហាញជីវភាពប្រជាពលរដ្ឋពីបុរាណ និងរូបសំណាកសត្វក្នុងរឿងព្រេង ព្រមទាំងពិព័រណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏សម្បូរបែប។

តស់! ចុងសប្តាហ៍នេះ ទៅលេង សួនបៃតងអង្គរ ទាំងអស់គ្នា! សូមស្វាគមន៍មកកាន់ សួនបៃតងអង្គរ ទីនេះមានសារមន្ទីររូបក្រមួនកម្ពុជា តាំងបង្ហាញជីវភាពប្រជាពលរដ្ឋពីបុរាណ និងរូបសំណាកសត្វក្នុងរឿងព្រេង ព្រមទាំងពិព័រណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏សម្បូរបែប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត