
ទិដ្ឋភាពពុទ្ធបរិស័ទមកពីជិតឆ្ងាយ នាំយកគ្រឿងសក្ការៈបូជា ថ្វាយដល់ព្រះសម្មាសម្ពុទ្ធនៅក្នុងវត្តព្រះអង្គធំ ក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
នេះជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលរៀងរាល់ថ្ងៃសីល នាំគ្នាយកទេយ្យទាន គ្រឿងសក្ការៈបូជាផ្សេងៗ មកថ្វាយព្រះសម្មាសម្ពុទ្ធក្នុងគោលបំណងសុំសេចក្តីសុខសេចក្តីចម្រើន ដែលជំនឿនេះ បានដក់ជាប់ក្នុងចិត្តប្រជាពលរដ្ឋគ្រប់រូប។









