
ពណ៌បៃតងនៃធម្មជាតិ ជាមួយសំណង់ប្រាសាទបុរាណ និងបរិយាកាសស្ងប់ស្ងាត់ ប្រាសាទមេបុណ្យខាងកើតគឺជាគោលដៅទេសចរណ៍ដែលមិនគួររំលង
ប្រាសាទមេបុណ្យខាងកើត ក៏ជាបុរាណស្ថានមួយដែលផ្ដល់ភាពទាក់ទាញដល់ទេសចរដែលបានឆ្លងកាន់ទីតាំងនេះ។ ប្រាសាទនេះ ស្ថិតនៅក្នុងវង់ទស្សនានៃក្រុមប្រាសាទវង់ធំ និងជាសំណង់ដែលសង់លើផ្ទៃដីប្រមាណមួយហិកតាបួនជ្រុង មេបុណ្យខាងកើត ជាអតីតអារាមហិណ្ឌូសាសនា ដែលព្រះរាជាខ្មែរព្រះបាទ រាជេន្ទ្រវរ្ម័ន-ទី២ បានកសាងដើម្បីឧទ្ទិសថ្វាយដល់អទិទេពក្នុងព្រហ្មញ្ញសាសនាសម្រាប់ជាបុណ្យកុសលដល់បុព្វការីជនរបស់ព្រះអង្គ នាគ្រិស្តសករាជ ៩៥២។









