
ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ៖ ការបង្កើតសាលាមត្តេយ្យសិក្សាសហគមន៍ ជួយឱ្យកុមារនៅតំបន់ដាច់ស្រយាលទទួលបានការអប់រំនៅជិតផ្ទះ
ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃសាលាមត្តេយ្យសិក្សាសហគមន៍ «ភូមិគោកថ្មី សន្តិភាព» ស្ថិតក្នុងភូមិគោកថ្មី ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានថ្លែងថា ការបង្កើតសាលាមត្តេយ្យសិក្សាសហគមន៍ គឺជួយឱ្យកុមារនៅតំបន់ជនបទដាច់ស្រយាលអាចទទួលបានសេវាអប់រំកុមារតូចដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ។ លើសពីនេះ មត្តេយ្យសិក្សាតាមសហគមន៍ មានអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការជួយអភិវឌ្ឍកុមារតូចនៅតាមមូលដ្ឋាន មុនពេលពួកគេឈានចូលរៀនថ្នាក់បឋមសិក្សា ព្រមទាំងជួយបណ្តុះស្មារតី គំនិត និងចំណេះដឹងដំបូងរបស់កុមារឱ្យបានល្អប្រសើរ។










