
មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ទទួលជួបសម្តែងការគួរសមជាមួយប្រតិភូសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ
នៅរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអនុញ្ញាតឱ្យប្រតិភូសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ដឹកនាំដោយលោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។










