
សាលាអនុគណស្រុក និងរដ្ឋបាលស្រុកសូទ្រនិគម នាំយកស្បៀងអាហារ ចែកជូនវីរៈកងទ័ពការពារព្រំដែនកម្ពុជា-ថៃ ចំនួន៣១ទីតាំង នៅខេត្តឧត្តរមានជ័យ
សាលាអនុគណស្រុក រួមជាមួយមន្ត្រីសង្ឃស្រុក និងរដ្ឋបាលស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃចុងសប្តាហ៍នេះ បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា ទៅចែកជូនដល់វីរៈកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ចំនួន៣១ទីតាំង ដើម្បីលើកទឹកចិត្តនិងគាំទ្រដល់កងកម្លាំង ដែលកំពុងបំពេញបេសកកម្មជូនជាតិមាតុភូមិ។










