ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦


ព័ត៌មានជាតិ
យុវជនមកពីគ្រឹះស្ថានចំនួន៥ ក្នុងក្រុងសៀមរាប ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា ចូលរួមបម្រើការងារមនុស្សធម៌
យុវជន និងគ្រូទីប្រឹក្សាចំនួន ១០៨នាក់ មកពីគ្រឹះស្ថានចំនួន៥ ក្នុងក្រុងសៀមរាប រួមមានវិទ្យាល័យ ស៊ូវុន, វិទ្យាល័យ អារញ្ញសាគរ, អនុវិទ្យាល័យ តេជោហ៊ុនសែន គ្រួស, អនុវិទ្យាល័យ ព្រះឥន្ទកោសា និងវិទ្យាល័យនគរធំ ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា ចូលរួមបម្រើការងារមនុស្សធម៌ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមវត្តមានចូលរួមពី លោក នួន ពុទ្ធារ៉ា សមាជិកគណៈកម្មាធិការសាខាខេត្ត និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប។


ព័ត៌មានជាតិ
សមរាត្រីរយៈពេល៣ថ្ងៃ ទាក់ទាញមនុស្សជិត ៤ម៉ឺននាក់មកខេត្តសៀមរាប ខណៈភ្ញៀវទេសចរជាតិ និង អន្តរជាតិបង្ហាញភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍នេះ
រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ “សមរាត្រី” បានទាក់ទាញអ្នកទេសចរមកកាន់ខេត្តសៀមរាប បានជិត ៤ម៉ឺននាក់ ខណៈទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានសម្ដែងនូវក្ដីរំភើបរីករាយ និងបង្ហាញភាពភ្ញាក់ផ្អើល ចំពោះភាពអស្ចារ្យនៃរមណីយដ្ឋានអង្គរ ដែលមានព្រឹត្តិការណ៍នេះ ជាពិសេសការបដិសណ្ឋារកិច្ច និងសេវាកម្មយ៉ាងកក់ក្ដៅក្នុងខេត្តសៀមរាប។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកសុវត្ថិភាពអ្នកជំងឺ គឺជាសសរស្ដម្ភនៃជំនឿទុកចិត្តលើប្រព័ន្ធសុខាភិបាលសាធារណៈ
អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា «សុវត្ថិភាពអ្នកជំងឺ» មិនមែនគ្រាន់តែជាបច្ចេកទេសវេជ្ជសាស្ត្រសុទ្ធសាធនោះឡើយ ប៉ុន្តែវាគឺជាសសរស្តម្ភដ៏មានសារៈសំខាន់បំផុត ក្នុងការវាស់ស្ទង់ និងបង្កើតជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើគុណភាពនៃប្រព័ន្ធសុខាភិបាលសាធារណៈ ដូច្នេះសូមឱ្យមន្ត្រីសុខាភិបាល និងបុគ្គលិកពេទ្យទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។


ព័ត៌មានជាតិ
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្ត ដើម្បីរុញច្រានការលុបបំបាត់ជំងឺគ្រុនចាញ់
នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានរៀបចំ «កិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦» ក្រោមអធិបតីភាព លោក ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។


មាតិកា
វីដេអូ៖ កាដូអនុស្សាវរីយ៍ដ៏កក់ក្តៅ! មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក បង្កើតសៀវភៅអនុស្សាវរីយ៍ដំបូងបង្អស់សម្រាប់កូនតូចទើបនឹងកើត
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


ព័ត៌មានជាតិ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយលើ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងស្ដាប់បញ្ហាប្រឈម ដើម្បីរកដំណោះស្រាយ
នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកស្វាយលើ ឯកឧត្តម តាន់ ថាណា រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយលើ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្ត ព្រមទាំងស្តាប់បញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីយកមកដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។


សេចក្ដីជូនដំណឹង
រដ្ឋាករទឹកស្វយ័តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពីការទទួលបណ្តាញចែកចាយទឹកស្អាត ដើម្បីគ្រប់គ្រង និងផ្តល់សេវាផ្គត់ផ្គង់ក្នុងបុរីសៀង ណាំ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះតទៅ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់នយោជិតជំនាញរបស់រដ្ឋាករទឹកស្វយ័តសៀមរាបតាមរយៈលេខទូរស័ព្ទ ០៦៣ ៩៦៤ ០២៤ និង ០៩២ ៨៧៦ ២៩១ នៅរៀងរាល់ម៉ោងធ្វើការ។


មាតិកា
វីដេអូ៖ Mr. David មកពីសហរដ្ឋអាមេរិក បានបង្ហាញអារម្មណ៍រំភើប និងស្ងើចសរសើរយ៉ាងខ្លាំង ក្រោយបានទស្សនាព្រឹត្តិការណ៍សមរាត្រី នាថ្ងៃចុងក្រោយ
Mr. David from the United States expressed great excitement and deep admiration after witnessing the final day of the Equinox event.
ផលិតដោយ ៖មន្ទីរព័ត៌មានខេត្តសៀមរាប


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យស្ថាប័នពាក់ព័ន្ធបង្កើនការទប់ស្កាត់ និងអប់រំពីបញ្ហាអំពើហិង្សាក្នុងគ្រួសារ ខណៈបញ្ហាអំពើហិង្សាក្នុងគ្រួសារនៅតែបន្តកើតមាន
ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានលើកឡើងថា បញ្ហាអំពើហិង្សាក្នុងគ្រួសារនៅតែបន្តកើតមាននៅតាមសហគមន៍មួយចំនួន ដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ និងចូលរួមទប់ស្កាត់ឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាព។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ចុះផ្សព្វផ្សាយពីការផ្ដល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ ជូនដល់សិស្សនិស្សិតសាកលវិទ្យាល័យវ៉ាន់ដា
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប បានចុះផ្សព្វផ្សាយអំពីបែបបទនីតិវិធីនៃការទទួល និងផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត និងបង្ហាញពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយខេត្ត ជូនសិស្សនិស្សិតជាង ២០០នាក់ នៃសាកលវិទ្យាល័យវ៉ាន់ដា ខេត្តសៀមរាប។


មាតិកា
វីដេអូ៖ ទិដ្ឋភាពនៃភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាព្រឹត្តិការណ៍សមត្រីនាថ្ងៃទី២៣ ខែកញ្ញា ដែលជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ សមរាត្រីនេះ
ផលិតដោយ ៖មន្ទីរព័ត៌មានខេត្តសៀមរាប


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញឱ្យភាគីពាក់ព័ន្ធបង្កើនកិច្ចសហការសកម្ម ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងអំពើហិង្សាគ្រប់ទម្រង់ក្នុងសហគមន៍
ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពកិច្ចការពារកុមារ និងវាយតម្លៃលើសូចនាករទាំង ២២ចំណុច លើកកម្ពស់ប្រសិទ្ធភាពនៃការគាំពារ និងសុខុមាលភាពកុមារក្នុងខេត្ត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ និងបំពេញភារកិច្ចឱ្យបានសកម្មថែមទៀត ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់រាល់សកម្មភាពជួញដូរមនុស្ស ការកៀបសង្កត់កម្លាំងពលកម្ម ក៏ដូចជាអំពើហិង្សាគ្រប់ទម្រង់ដែលកើតមានឡើងនៅក្នុងសហគមន៍។

