
យុវជនមកពីគ្រឹះស្ថានចំនួន៥ ក្នុងក្រុងសៀមរាប ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា ចូលរួមបម្រើការងារមនុស្សធម៌
យុវជន និងគ្រូទីប្រឹក្សាចំនួន ១០៨នាក់ មកពីគ្រឹះស្ថានចំនួន៥ ក្នុងក្រុងសៀមរាប រួមមានវិទ្យាល័យ ស៊ូវុន, វិទ្យាល័យ អារញ្ញសាគរ, អនុវិទ្យាល័យ តេជោហ៊ុនសែន គ្រួស, អនុវិទ្យាល័យ ព្រះឥន្ទកោសា និងវិទ្យាល័យនគរធំ ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា ចូលរួមបម្រើការងារមនុស្សធម៌ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមវត្តមានចូលរួមពី លោក នួន ពុទ្ធារ៉ា សមាជិកគណៈកម្មាធិការសាខាខេត្ត និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប។








