
រដ្ឋបាលខេត្តសៀមរាប ចុះផ្សព្វផ្សាយពីការផ្ដល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ ជូនដល់សិស្សនិស្សិតសាកលវិទ្យាល័យវ៉ាន់ដា
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប បានចុះផ្សព្វផ្សាយអំពីបែបបទនីតិវិធីនៃការទទួល និងផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត និងបង្ហាញពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយខេត្ត ជូនសិស្សនិស្សិតជាង ២០០នាក់ នៃសាកលវិទ្យាល័យវ៉ាន់ដា ខេត្តសៀមរាប។









