
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកសុវត្ថិភាពអ្នកជំងឺ គឺជាសសរស្ដម្ភនៃជំនឿទុកចិត្តលើប្រព័ន្ធសុខាភិបាលសាធារណៈ
អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា «សុវត្ថិភាពអ្នកជំងឺ» មិនមែនគ្រាន់តែជាបច្ចេកទេសវេជ្ជសាស្ត្រសុទ្ធសាធនោះឡើយ ប៉ុន្តែវាគឺជាសសរស្តម្ភដ៏មានសារៈសំខាន់បំផុត ក្នុងការវាស់ស្ទង់ និងបង្កើតជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើគុណភាពនៃប្រព័ន្ធសុខាភិបាលសាធារណៈ ដូច្នេះសូមឱ្យមន្ត្រីសុខាភិបាល និងបុគ្គលិកពេទ្យទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។








