
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យស្ថាប័នពាក់ព័ន្ធបង្កើនការទប់ស្កាត់ និងអប់រំពីបញ្ហាអំពើហិង្សាក្នុងគ្រួសារ ខណៈបញ្ហាអំពើហិង្សាក្នុងគ្រួសារនៅតែបន្តកើតមាន
ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានលើកឡើងថា បញ្ហាអំពើហិង្សាក្នុងគ្រួសារនៅតែបន្តកើតមាននៅតាមសហគមន៍មួយចំនួន ដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ និងចូលរួមទប់ស្កាត់ឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាព។









