ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

មាតិកា
វីដេអូ៖ មន្ទីរពេទ្យបង្អែកអង្គរជុំ ផ្តល់សេវាថែទាំសុខភាពមាត់ធ្មេញដើម្បីសម្រួលដល់តម្រូវការព្យាបាលនិងថែរក្សាសុខភាពធ្មេញជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកផ្ទាល់ដោយមិនបាច់ធ្វើដំណើរឆ្ងាយទៅកាន់ទីរួមខេត្ត
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


បទយកការណ៍
វីដេអូបទយកការណ៍៖ ពិធីបុណ្យភ្ជុំបិណ្ឌ មិនត្រឹមតែជាពិធីបុណ្យប្រពៃណីរបស់ជាតិខ្មែរនោះទេ តែក៏ជាការបង្ហាញនូវសាមគ្គីភាព និងកតញ្ញូតាធម៌ចំពោះបុព្វបុរសផងដែរ
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


មាតិកា
វីដេអូ៖ សមិទ្ធផលផ្លូវថ្មីមានគ្រប់ទិសទី ៖ ផ្លូវបេតុងថ្មីប្រវែងជាង ១៤ គីឡូម៉ែត្រ លើទឹកដីប្រវត្តិសាស្ត្រភ្នំគូលែន ដែលជួយសម្រួលដល់ការរស់នៅ និងលើកកម្ពស់សក្ដានុពលប្រវត្តិសាស្ត្រ-អេកូទេសចរណ៍នៃឧទ្យានជាតិ
ផលិតដោយ ៖មន្ទីរព័ត៌មានខេត្តសៀមរាប


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក
ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦


ព័ត៌មានជាតិ
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ដសៀមរាប អញ្ជើញសមាជិកសមាជិកា ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្ដប្រាសាទគោកចក ក្រុងសៀមរាប
នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ដសៀមរាប និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដ បានដឹកនាំ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ដ រួមទាំងមន្រ្ដីរាជការចំណុះរដ្ឋបាលខេត្ត តំណាងមន្ទីរអង្គភាព បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្ដប្រាសាទគោកចក ក្រុង និងខេត្ដសៀមរាប។


មាតិកា
វីដេអូ៖ មជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
មជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ផ្ដល់ជំនឿទុកចិត្តដល់អ្នកជំងឺ ជាមួយនឹងការបំពាក់គ្រឿងបរិក្ខារបច្ចេកទេសទំនើបៗ រួមនិងក្រុមគ្រូពេទ្យជំនាញៗ


សកម្មភាពថ្នាក់ដឹកនាំ
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីជំនាញ ចុះពិនិត្យជាក់ស្ដែងពីស្ថានភាពតាមបណ្ដាតំបន់ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកជីក្រែងដើម្បីដាក់ចេញវិធានការគ្រប់គ្រងទឹកឲ្យបានល្អ
រូបភាព ៖ លោកឡៃ បញ្ញា


កម្មវិធីផ្សាយផ្ទាល់
កម្មវិធីយើងធ្វើបាន៖ ការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ
វាគ្មិន ចូលរួម៖
-លោក នើយ សុនាម ប្រធានការិយាល័យការពារផ្លូវច្បាប់នៃមន្ទីរកិច្ចការនារីខេត្តសៀមរាប
ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦


ព័ត៌មានជាតិ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំលាងដៃ នាំយកទេយ្យទានប្រគេនដល់វត្តចំនួន៣ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៥០គ្រួសារ
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផាត វិបុលសុភ័ក្រ្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំលាងដៃ និងលោកជំទាវ ព្រមទាំងក្រុមការងារនាំយកទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ប្រគេនដល់វត្តចំនួន៣ ក្នុងស្រុកអង្គរធំ ក្នុងឱកាសកាន់បិណ្ឌ ដោយទេយ្យទាន និងគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ស្ករស និងបច្ច័យ ៦០ម៉ឺនរៀល ដើម្បីសម្រាប់ការប្រើប្រាស់ក្នុងទីវត្ត ព្រមទាំងបានជូនបច្ច័យមួយចំនួនដល់តាជីយាយជីផងដែរ។


ព័ត៌មានជាតិ
វិទ្យាល័យ ហ៊ុន សែន រុនតាឯក ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតជជែកដេញដោលថ្នាក់ខេត្ត ក្រោមប្រធានបទ “ប្រឆាំងព័ត៌មានក្លែងក្លាយ”
កម្មវិធីប្រកួតការជជែកដេញដោលយុវសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិថ្នាក់ខេត្ត ឆ្នាំ២០២៦ វគ្គផ្ដាច់ព្រ័ត្រ ក្រោមប្រធានបទ «យុវជនគ្រប់រូបត្រូវតែប្រឆាំងដាច់ខាតនូវព័ត៌មានក្លែងក្លាយដែលកំពុងបំពុលបរិយាកាសសង្គម» ដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ត្រូវបានបញ្ចប់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ខណៈក្រុមជើងឯកបានទៅលើក្រុមសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន រុនតាឯក និងបន្តឡើងទៅប្រកួតថ្នាក់ជាតិនាពេលខាងមុខ។


ព័ត៌មានជាតិ
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បន្តពង្រឹងការគ្រប់គ្រងសមាជិក និងការផ្ដល់អត្ថប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជន
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្តសៀមរាប បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកយកកិច្ចការចាំបាច់ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ អ.ន.ក ក្រុងស្រុក ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ និងយន្តការគាំទ្រដល់អតីតមន្ត្រីរាជការស៊ីវិល អតីតយោធា និងអតីតនគរបាលដែលបានចូលនិវត្តន៍ ព្រមទាំងជំរុញការផ្តល់អត្ថប្រយោជន៍នានាជូនសមាជិកឱ្យបានទាន់ពេលវេលា និងចំគោលដៅ។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ជំរុញដល់អ្នកផលិតមាតិកាក្នុងខេត្ត បន្តជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ឱ្យបានកាន់តែទូលំទូលាយ
ក្នុងកិច្ចប្រជុំជំនួបពិភាក្សារវាងអ្នកផលិតមាតិកា ជាមួយនឹងវិស័យឯកជន ក្នុងខេត្តសៀមរាប នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្ត បានជំរុញដល់អ្នកផលិតមាតិកាក្នុងខេត្តទាំងអស់ ជួយបន្ដផ្សព្វផ្សាយសក្ដានុពលទេសចរណ៍នៅក្នុងខេត្តសៀមរាប ឱ្យបានកាន់តែទូលំទូលាយ ដែលជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្ត ក៏ដូចជាធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាបរបស់យើង កាន់តែប្រសើរឡើងបន្ថែមទៀត។


មាតិកា
វីដេអូ៖«ការពារប្រសើរជាងព្យាបាល» ប្រធានមណ្ឌលសុខភាពព្រៃជ្រូក បង្ហាញពីវិធានការទប់ស្កាត់ជំងឺរាគរូស គ្រុនឈាម និងការចម្លងរោគតាមប្រភពទឹក ចំណីអាហារ ព្រមទាំងការរក្សាអនាម័យក្រោយទឹកជំនន់ស្រក
«ការពារប្រសើរជាងព្យាបាល» ប្រធានមណ្ឌលសុខភាពព្រៃជ្រូក បង្ហាញពីវិធានការទប់ស្កាត់ជំងឺរាគរូស គ្រុនឈាម និងការចម្លងរោគតាមប្រភពទឹក ចំណីអាហារ ព្រមទាំងការរក្សាអនាម័យក្រោយទឹកជំនន់ស្រក

