ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
រដ្ឋបាលស្រុកសូទ្រនិគម រៀបចំសិក្ខាសាលាស្ដីពីសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ឃុំស្រុក ឆ្នាំ២០២៧-២០២៩ នៅថ្នាក់ស្រុកឆ្នាំ២០២៦
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកសូទ្រនិគម ខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្ដីពីសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ឃុំស្រុក ឆ្នាំ២០២៧-២០២៩ នៅថ្នាក់ស្រុកឆ្នាំ២០២៦ ដើម្បីពិភាក្សាសម្របសម្រួល និងឆ្លើយតបទៅនឹងតម្រូវការអាទិភាពនានារបស់មូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដូចជាច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុងស្រុក ខណ្ឌ អនុក្រឹត្យលេខ ២១៩ អនក្រ.បក និងប្រកាសអន្តរក្រសួងលេខ ២៤១៧ ប្រ.ក។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប គាំទ្រយ៉ាងពេញទំហឹងដល់ការរៀបចំ «មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ» លើកទី១៣ ដើម្បីជំរុញវិស័យទេសចរណ៍ និងវប្បធម៌
អាជ្ញាធរខេត្តសៀមរាប បានបង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំ «មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ» លើកទី១៣ ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍សិល្បៈអន្តរជាតិដ៏សំខាន់ រៀបចំឡើងដោយល្ខោនសៀកកម្ពុជាហ្វារ និងសមាគមហ្វារពន្លឺសិល្បៈ ដើម្បីចូលរួមលើកកម្ពស់វិស័យសិល្បៈ វប្បធម៌ និងទេសចរណ៍កម្ពុជា ព្រមទាំងផ្សព្វផ្សាយសក្តានុពលរបស់ខេត្តទៅកាន់ឆាកអន្តរជាតិ។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប - ព័ត៌មានក្នុងខេត្ត ព័ត៌មានក្នុងប្រទេស ព័ត៌មានអន្តរជាតិ
Live: Daily news of Siem Reap National TV
- National news and international news
ថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦


ព័ត៌មានជាតិ
បន្ទាប់ពីមានការចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម ទីតាំងរានហាលស្រះស្រង់ ស្ថិតនៅទល់មុខប្រាសាទបន្ទាយក្តី កំពុងក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។
រមណីយដ្ឋាន «ស្រះស្រង់» កំពុងទាក់ទាញភ្ញៀវទេសចរ និងគូស្វាមីភរិយាថ្មីថ្មោងមកផ្តិតយករូបភាពអនុស្សាវរីយ៍យ៉ាងកុះករ


ព័ត៌មានជាតិ
យុវជនមកពី ២៥រាជធានីខេត្ត ចូលរួមប្រឡងប្រណាំង ៣ល្អ ក្រោមប្រធានបទ “តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជាក្នុងនាមជាមូលធនមនុស្ស” នៅខេត្តសៀមរាប
ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា ប្រមាណ២០០នាក់ មកពី ២៥រាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងកម្មវិធីប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ប្រចាំឆ្នាំ២០២៦ ដែលរៀបចំឡើងនៅខេត្តសៀមរាប ដោយនាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ “តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជាក្នុងនាមជាមូលធនមនុស្ស”។


ព័ត៌មានជាតិ
ខេត្តសៀមរាប មានយុវជនស្ម័គ្រចិត្តជិត ២ ០០០នាក់ បានដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា តាមរយៈមូលដ្ឋានកងរាជអាវុធហត្ថ
ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ ក្នុងស្មារតីស្នេហាជាតិមាតុភូមិ យុវជន យុវនារីរស់នៅក្នុងខេត្តសៀមរាប ចំនួន ១ ៧២២នាក់ ក្នុងនោះមាន ស្រី៣០៩នាក់ បានស្ម័គ្រចិត្តដាក់ពាក្យបំពេញកាតព្វកិច្ចយោធា នៅតាមមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកទាំង១៣ នៃខេត្តសៀមរាប គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។


ព័ត៌មានជាតិ
មន្រ្តីជំនាញមន្ទីរសុខាភិបាល លើកឡើងថា ការយល់ដឹងពី សុខភាពបន្តពូជ ជួយការពារ និងកាត់បន្ថយគ្រោះថ្នាក់ពីជំងឺឆ្លងផ្សេងៗ
ការយល់ដឹងអំពីសុខភាពបន្តពូជ គឺជាកត្តាចាំបាច់បំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការការពារខ្លួន បង្ការជំងឺ និងស្វែងរកសេវាព្យាបាលបានទាន់ពេលវេលា ។ នេះជាការលើកឡើងរបស់ លោកស្រី ស ចំណាន មន្ត្រីគាំពារមាតានិងទារក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិនិងទូរទស្សន៌ជាតិ កាលពីពេលថ្មីៗនេះ។


មាតិកា
វីដេអូ៖ សមិទ្ធផលលេចធ្លោផ្នែកហេដ្ឋារចនាសម្ព័ន្ធ របស់អធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


មាតិកា
វីដេអូ៖ ការទិញចម្លាក់ស្បែកនៅឃុំព្រះដាក់ មិនត្រឹមតែជួយថែរក្សាសិល្បៈវប្បធម៌ខ្មែរឱ្យគង់វង្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមផ្តល់ឱកាសសិក្សា និងបង្កើតអនាគតល្អប្រសើរដល់កុមារក្នុងសហគមន៍ផងដែរ
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


សកម្មភាពថ្នាក់ដឹកនាំ
នៅថ្ងៃទី២០ខែតុលា ឆ្នាំ២០២៦នេះរដ្ឋបាលស្រុកសូទ្រនិគមរៀបចំសិក្ខាសាលា ស្ដីពីសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិល ឃុំ ស្រុក ឆ្នាំ២០២៧-២០២៩នៅថ្នាក់ស្រុកឆ្នាំ២០២៦
ដើម្បីពិភាក្សាសម្របសម្រួលនិងឆ្លើយតបទៅនិងតម្រូវការអាទិភាពនានារបស់មូលដ្ឋាន ក្រោមអធិបតីភាពលោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក លោក សយ វណ្ណា អភិបាលរងស្រុក លោក សឹង សុផុនតំណាងមន្ទីរផែនការខេត្ត និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនិងអ្នកពាក់ព័ន្ធជាច្រើនរូប។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក
ថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦


ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត
នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្តនាខែបន្ទាប់។ កិច្ចប្រជុំនេះដឹកនាំដោយ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបទទួលបន្ទុករួម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំការិយាល័យទាំង៥ ព្រមទាំងមន្ត្រីរាជការទាំងអស់ចំណុះឱ្យមន្ទីរព័ត៌មានខេត្ត។


សេចក្ដីជូនដំណឹង
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការចាត់វិធានការថែរក្សាទឹកទុក
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការចាត់វិធានការថែរក្សាទឹកទុក

