
នៅថ្ងៃទី២០ខែតុលា ឆ្នាំ២០២៦នេះរដ្ឋបាលស្រុកសូទ្រនិគមរៀបចំសិក្ខាសាលា ស្ដីពីសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិល ឃុំ ស្រុក ឆ្នាំ២០២៧-២០២៩នៅថ្នាក់ស្រុកឆ្នាំ២០២៦
ដើម្បីពិភាក្សាសម្របសម្រួលនិងឆ្លើយតបទៅនិងតម្រូវការអាទិភាពនានារបស់មូលដ្ឋាន ក្រោមអធិបតីភាពលោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក លោក សយ វណ្ណា អភិបាលរងស្រុក លោក សឹង សុផុនតំណាងមន្ទីរផែនការខេត្ត និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនិងអ្នកពាក់ព័ន្ធជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តសៀមរាបសេចក្ដីជូនដំណឹង











