
មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត
នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្តនាខែបន្ទាប់។ កិច្ចប្រជុំនេះដឹកនាំដោយ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបទទួលបន្ទុករួម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំការិយាល័យទាំង៥ ព្រមទាំងមន្ត្រីរាជការទាំងអស់ចំណុះឱ្យមន្ទីរព័ត៌មានខេត្ត។









