
កម្ពុជាបើកទំព័រថ្មីនៃការទូតវប្បធម៌នៅសាធារណរដ្ឋប៊ុលហ្គារី និងតំបន់បាល់កង់ តាមរយៈការសម្ពោធ «ជ្រុងកម្ពុជា» នៅបណ្ណាល័យជាតិប៊ុលហ្គារី
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប៊ុលហ្គារីបានបោះជំហានថ្មីមួយទៀតក្នុងការលើកកម្ពស់ការទូតវប្បធម៌ និងការផ្សព្វផ្សាយអត្តសញ្ញាណជាតិខ្មែរ នៅសាធារណរដ្ឋប៊ុលហ្គារី និងតំបន់បាល់កង់ តាមរយៈពិធីសម្ពោធជាផ្លូវការ «ជ្រុងកម្ពុជា-សៀវភៅ សិល្បៈ និងបេតិកភណ្ឌវប្បធម៌» (CAMBODIA CORNER-Books, Arts & Cultural Heritage) នៅបណ្ណាល័យជាតិ «សន្តស៊ីរីល និងសន្តមេថូឌី» (St. Cyril and St. Methodius National Library) ក្នុងទីក្រុងសូហ្វៀ សាធារណរដ្ឋប៊ុលហ្គារី។









