
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ
នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីពង្រឹងការគ្រប់គ្រងសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពសាធារណៈ ថែរក្សាតម្លៃបេតិកភណ្ឌវប្បធម៌ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងដោះស្រាយបញ្ហាប្រឈមនានានៅតំបន់អង្គរ។










