
ប្រាសាទក្រវ៉ាន់ នារដូវកាលបៃតង
នៅពេលរដូវកាលបៃតងមកដល់បរិវេណប្រាសាទក្រវ៉ាន់ហាក់ដូចជាត្រូវបានគ្របដណ្តប់ដោយពណ៌បៃតងស្រស់ស្អាត រួមជាមួយខ្យល់ត្រជាក់ និងបរិយាកាសស្ងប់ស្ងាត់ បង្កើតបានជាទេសភាពដ៏ទាក់ទាញ សម្រាប់ការដើរលេងគយគន់ទេសភាព និងផ្តិតយករូបភាពអនុស្សាវរីយ៍។

នៅពេលរដូវកាលបៃតងមកដល់បរិវេណប្រាសាទក្រវ៉ាន់ហាក់ដូចជាត្រូវបានគ្របដណ្តប់ដោយពណ៌បៃតងស្រស់ស្អាត រួមជាមួយខ្យល់ត្រជាក់ និងបរិយាកាសស្ងប់ស្ងាត់ បង្កើតបានជាទេសភាពដ៏ទាក់ទាញ សម្រាប់ការដើរលេងគយគន់ទេសភាព និងផ្តិតយករូបភាពអនុស្សាវរីយ៍។













មណ្ឌលសុខភាព ស្រែណូយ ស្ថិតនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ មណ្ឌលសុខភាពនេះ បាននឹងកំពុងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ឥតឈប់ឈរ ដើម្បីលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ តាមរយៈកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ កាលពីពេលថ្មីៗនេះ មណ្ឌលសុខភាព ស្រែណូយ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ ៤ ជា «អង្គភាពផ្តល់សេវាសាធារណៈគំរូ» ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៥។


នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធចំនួន ៦,៧០៤ ក្បាលដី ស្ថិតក្នុងភូមិចំនួន១១ រួមមាន ភូមិខ្លាឃ្មុំ ភូមិសាលា ភូមិត្រពាំងវែង ភូមិសង្កែ ភូមិគោកធ្លក ភូមិព្រៃធំ ភូមិថ្លុកស្មាច់ ភូមិស្លែងកោង ភូមិស្វាយពក ភូមិតាភ្ញា និងភូមិតាលៀន ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានរៀបចំពិធីបិទផ្សាយជាសាធារណៈ។ នេះជាឱកាសចុងក្រោយសម្រាប់ប្រជាពលរដ្ឋធ្វើការត្រួតពិនិត្យ និងស្នើសុំកែតម្រូវទិន្នន័យ ដើម្បីធានានូវភាពត្រឹមត្រូវ និងសុក្រឹតភាពមុននឹងចេញបណ្ណកម្មសិទ្ធិជូន។


នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីពង្រឹងការគ្រប់គ្រងសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពសាធារណៈ ថែរក្សាតម្លៃបេតិកភណ្ឌវប្បធម៌ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងដោះស្រាយបញ្ហាប្រឈមនានានៅតំបន់អង្គរ។


ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត រួមនិង ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោកស្នងការនគរបាលខេត្តសៀមរាប អធិការដ្ឋាននគរបាលស្រុកអង្គរធំ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ រាល់ការណែនាំ ដើម្បីធានានូវសន្តិសុខសណ្តាប់ល្អ ជូនប្រជាពលរដ្ឋ។
