
ក្បាលដីចំនួន៦,៧០៤ ក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ត្រូវបានបិទផ្សាយជាសាធារណៈ សម្រាប់ការផ្ទៀងផ្ទាត់ទិន្នន័យមុនចេញបណ្ណកម្មសិទ្ធិ
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធចំនួន ៦,៧០៤ ក្បាលដី ស្ថិតក្នុងភូមិចំនួន១១ រួមមាន ភូមិខ្លាឃ្មុំ ភូមិសាលា ភូមិត្រពាំងវែង ភូមិសង្កែ ភូមិគោកធ្លក ភូមិព្រៃធំ ភូមិថ្លុកស្មាច់ ភូមិស្លែងកោង ភូមិស្វាយពក ភូមិតាភ្ញា និងភូមិតាលៀន ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានរៀបចំពិធីបិទផ្សាយជាសាធារណៈ។ នេះជាឱកាសចុងក្រោយសម្រាប់ប្រជាពលរដ្ឋធ្វើការត្រួតពិនិត្យ និងស្នើសុំកែតម្រូវទិន្នន័យ ដើម្បីធានានូវភាពត្រឹមត្រូវ និងសុក្រឹតភាពមុននឹងចេញបណ្ណកម្មសិទ្ធិជូន។










