
រដ្ឋបាលស្រុកសូទ្រនិគម រៀបចំសិក្ខាសាលាស្ដីពីសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ឃុំស្រុក ឆ្នាំ២០២៧-២០២៩ នៅថ្នាក់ស្រុកឆ្នាំ២០២៦
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកសូទ្រនិគម ខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្ដីពីសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ឃុំស្រុក ឆ្នាំ២០២៧-២០២៩ នៅថ្នាក់ស្រុកឆ្នាំ២០២៦ ដើម្បីពិភាក្សាសម្របសម្រួល និងឆ្លើយតបទៅនឹងតម្រូវការអាទិភាពនានារបស់មូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដូចជាច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុងស្រុក ខណ្ឌ អនុក្រឹត្យលេខ ២១៩ អនក្រ.បក និងប្រកាសអន្តរក្រសួងលេខ ២៤១៧ ប្រ.ក។








