
យុវជនមកពី ២៥រាជធានីខេត្ត ចូលរួមប្រឡងប្រណាំង ៣ល្អ ក្រោមប្រធានបទ “តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជាក្នុងនាមជាមូលធនមនុស្ស” នៅខេត្តសៀមរាប
ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា ប្រមាណ២០០នាក់ មកពី ២៥រាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងកម្មវិធីប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ប្រចាំឆ្នាំ២០២៦ ដែលរៀបចំឡើងនៅខេត្តសៀមរាប ដោយនាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ “តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជាក្នុងនាមជាមូលធនមនុស្ស”។








