ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
ព្រះពុទ្ធបដិមាទម្ងន់ជាង ១តោន ត្រូវបានដង្ហែយកទៅតម្កល់នៅវត្តខេមរពោធិការាម ក្នុងស្រុកជីក្រែង ខេត្តសៀមរាប
ព្រះពុទ្ធបដិមាមួយអង្គសាងសង់ពីថ្មភក់ កម្ពស់២ម៉ែត្រ ទម្ងន់ជាង១តោន ត្រូវបានដង្ហែយកទៅតម្កល់ទុកក្នុងវត្តខេមរពោធិការាម(ក្រូច) នៃឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដើម្បីទុកជាកន្លែងសក្ការៈបូជារបស់ពុទ្ធបរិស័ទ ក្រោមការផ្ដួចផ្ដើមពី ឧបាសិកា ឡៅ គីរី និងកូនចៅ ព្រមទាំងញាតិមិត្តបងប្អូន រួមនឹងពុទ្ធបរិស័ទនានា។


បទយកការណ៍
វីដេអូបទយកការណ៍៖ អត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកស្អាត
កាលពីប៉ុន្មានឆ្នាំមុន ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងដំណើរការអាជីវកម្មទេសចរណ៍នៅក្នុងខេត្តសៀមរាប ធ្លាប់តែពឹងផ្អែកយ៉ាងខ្លាំងលើប្រភពទឹកក្រោមដី ដែលជារឿយៗតែងតែប្រឈមមុខនឹងបញ្ហាទឹកខ្សោះ ប្រៃ មិនស្អាត ឬរីងស្ងួតនៅរដូវប្រាំង។ ប៉ុន្តែ មកទល់នឹងពេលបច្ចុប្បន្ន ភាពប្រែប្រួលជាវិជ្ជមានដ៏ធំធេងមួយបានកើតមានឡើង តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទំនើបៗ ដែលមិនត្រឹមតែបំពេញតម្រូវការទីក្រុងទេសចរណ៍ប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្តូរមុខមាត់ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋយ៉ាងស៊ីជម្រៅផងដែរ។
ទឹកស្អាតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព និងការរស់នៅប្រចាំថ្ងៃ។ វាជួយការពារយើងពីជំងឺឆ្លងផ្សេងៗ (ដូចជាជំងឺរាករូស និងអាសន្នរោគ) លើកកម្ពស់សុខុមាលភាពរាងកាយ ព្រមទាំងជួយសន្សំសំចៃពេលវេលា និងថវិកាដែលត្រូវចំណាយលើការព្យាបាលជំងឺ។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង ៖


ព័ត៌មានជាតិ
ឯកឧត្តម ប្រាក់ សោភ័ណ ចាត់ក្រុមការងារនាំយកសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសាររងគ្រោះដោយសារអគ្គីភ័យក្នុងសង្កាត់គោកចក
ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបានចាត់ក្រុមការងារ នាំយកសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ ធ្វើឱ្យខូចខាតផ្ទះទាំងស្រុង មានទីលំនៅក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។


បទយកការណ៍
វីដេអូបទយកការណ៍ ៖ រួមគ្នាគាំទ្រផលិតផលខ្មែរក្នុងពិព័រណ៍ «ភូមិមួយ ផលិតផលមួយ» ជួយបង្កើនចំណូលសហគមន៍ និងជម្រុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន
ដើម្បីជួយបង្កើនចំណូលដល់កសិករ អាជីវករ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម រដ្ឋបាលខេត្តសៀមរាប ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ បានបង្កើតវេទិការផ្គូផ្គងផ្ទាល់រវាងអ្នកផលិត និងអ្នកទិញ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម ជួយបង្កើនចំណូលសហគមន៍ និងជម្រុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំខេត្តរំពឹងថា វេទិកាពិព័រណ៍ពាណិជ្ជកម្មនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជួយបង្កើនប្រាក់ចំណូលផ្ទាល់ខ្លួនដល់ប្រជាសហគមន៍ បង្កើតការងារនៅនឹងកន្លែង រួមចំណែកយ៉ាងធំធេងក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិទាំងមូលឱ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព និងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ឱ្យមានលទ្ធភាពផ្គត់ផ្គង់គ្រប់គ្រាន់ដោយមិនពឹងផ្អែកលើទំនិញបរទេស។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖


មាតិកា
វីដេអូ បងប្អូនអាជីវករបង្ហាញអារម្មណ៍រីករាយ ដែល បានបង្ហាញផលិតផលពិព័រណ៍ពាណិជ្ជកម្ម « ភូមិមួយ ផលិតផលមួយ »
បងប្អូនអាជីវករបង្ហាញអារម្មណ៍រីករាយ និងថ្លែងអំណរគុណដល់អាជ្ញាធរខេត្តសៀមរាប ដែលបានផ្ដល់ឱកាសឱ្យពួកគាត់ បានបង្ហាញផលិតផលរបស់ខ្លួន ទៅកាន់មហាជន នៅក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្ម « ភូមិមួយ ផលិតផលមួយ »។ សូមអញ្ជើញទស្សនា ទិដ្ឋភាព និង ចំណាប់អារម្មណ៍ របស់អាជីវករ ដូចតទៅ៖


ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការអភិវឌ្ឍសេវាដឹកជញ្ជូនចម្រុះបែបបរិយាបន្ន ទំនើប និងសុវត្ថិភាព ជាអាទិភាពគន្លឹះ
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ការអភិវឌ្ឍសេវាដឹកជញ្ជូនចម្រុះទាំងរដ្ឋ និងឯកជនឱ្យមានភាពទំនើប សុវត្ថិភាព ផាសុកភាព និងមានបរិយាបន្ន គឺជាអាទិភាពដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការធ្វើដំណើរ និងសម្រួលការបម្លាស់ទីជូនសាធារណជនទូទៅ ក៏ដូចជាជនងាយរងគ្រោះ។


មាតិកា
វីដេអូ៖ ចាបុីដងវែងពី លោក ចៅ ភត្រា ក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល "ភូមិមួយផលិតផលមួយ" ខេត្តសៀមរាប
សូមអញ្ជើញទស្សនា ចាបុីដងវែងពី លោក ចៅ ភត្រា ក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល "ភូមិមួយផលិតផលមួយ" ខេត្តសៀមរាប


ព័ត៌មានជាតិ
ខេត្តសៀមរាប ត្រៀមរៀបចំកម្មវិធី «សមរាត្រី Equinox Run» នាចុងកញ្ញា ដើម្បីជំរុញទេសចរណ៍ និងមនុស្សធម៌
សមរាត្រី ឬហៅថា Equinox តែងកើតមាន២ដង ក្នុងមួយឆ្នាំ នៅលើទឹកដីអង្គរ គឺនៅក្នុងខែមីនា ហៅថាសមរាត្រីរដូវប្រាំង និងខែកញ្ញា ហៅថាសមរាត្រីរដូវវស្សា ហើយសម្រាប់សមរាត្រីខែកញ្ញា ឆ្នាំ២០២៦នេះដែរ ខេត្តសៀមរាប នឹងរៀបចំកម្មវិធីពិសេសមួយអមនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺកម្មវិធី «សមរាត្រី Equinox Run» ដើម្បីផ្សព្វផ្សាយទេសចរណ៍ក្នុងខេត្តសៀមរាប ទៅកាន់ពិភពលោក តាមរយៈ “មនុស្សម្នាក់ ផ្សព្វផ្សាយទេសចរណ៍ម្នាក់” បង្ហាញពីសុខសុវត្ថិភាពរបស់ប្រទេសយើងទៅកាន់ពិភពលោក។


មាតិកា
វីដេអូ៖ ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ ក្នុងពិព័រណ៍ពាណិជ្ជកម្ម «ភូមិមួយ ផលិតផលមួយ» នៅផ្សារហើរីថេកវ៉ក ក្រុងសៀមរាប
សូមអញ្ជើញពុកម៉ែបងប្អូន ចូលរួមគាំទ្រផលិតផលខ្មែរ អាជីវកម្មក្នុងស្រុក


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ ដើម្បីសៀមរាបស្អាត បៃតង រដ្ឋបាលខេត្ត កំពុងអនុវត្តសកម្មភាពយ៉ាងសកម្មនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន
រដ្ឋបាលខេត្តសៀមរាប ដែលមានមន្ទីរបរិស្ថានខេត្តជាសេនាធិការ រួមនឹងមន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុង ឃុំសង្កាត់ជុំវិញខេត្ត បាននិងកំពុងអនុវត្តសកម្មភាពយ៉ាងសកម្ម និងបុរេសកម្ម លើការងារភាពស្អាត តាមរយៈយុទ្ធនាការសំខាន់ជាច្រើន រួមនឹងការតាមដានការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនដែលបានប្រគល់ជូនរដ្ឋបាលក្រុងស្រុក និងការកៀរគរធនធានពីដៃគូអភិវឌ្ឍក្នុងការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។


ព័ត៌មានជាតិ
ខេត្តសៀមរាប រៀបចំពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល “ភូមិមួយផលិតផលមួយ” រយៈពេល ៣ថ្ងៃ ដើម្បីបង្កើនឱកាសទីផ្សារដល់កសិករក្នុងមូលដ្ឋាន
ពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល “ភូមិមួយផលិតផលមួយ” ឆ្នាំ២០២៦ នៅខេត្តសៀមរាប បានបើកជាផ្លូវការ ដែលការរៀបចំនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែសីហា ឆ្នាំ២០២៦ នៅផ្សារទំនើបហេរីថេកវ៉ក ក្រុងសៀមរាប ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងពង្រីកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក ជាពិសេសផលិតផលសហគមន៍ អាជីវកម្មខ្នាតតូច និងមធ្យម និងសហគ្រិនច្នៃប្រឌិតក្នុងខេត្តសៀមរាប។


ព័ត៌មានជាតិ
អនុវិទ្យាល័យអរញ្ញរង្សី រៀបចំពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំសិក្សា២០២៦ ដើម្បីបង្ហាញពីសមិទ្ធផលនៃការកែច្នៃរបស់សិស្សានុសិស្សដែលអនុវត្តផ្ទាល់
ដើម្បីបង្ហាញពីសមិទ្ធផលនៃការកែច្នៃរបស់សិស្សានុសិស្សដែលសម្រេចបានពេញមួយឆ្នាំ តាមរយៈការអនុវត្តផ្ទាល់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ អនុវិទ្យាល័យអរញ្ញរង្សី ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំពិធីជួបជុំឪពុកម្ដាយ និងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំសិក្សា២០២៦ ដែលជាឱកាសបង្កើតវេទិកាជាក់ស្ដែងជូនដល់សិស្សានុសិស្ស ដើម្បីអភិវឌ្ឍជំនាញទន់សមត្ថភាពរៀបចំផែនការ និងជំនាញទំនាក់ទំនងជាសាធារណៈឱ្យកាន់តែមានទំនុកចិត្ត។


មាតិកា
វីដេអូ៖ ក្រុមស្ត្រីមេផ្ទះប្រមាណ ៧០ភាគរយ នៅក្នុងភូមិខ្នារ សង្កាត់ក្របីរៀល ចាប់ជំនាញធ្វើឧបករណ៍ប្រើប្រាស់ ច្នៃចេញពីដើមរពាក់ និងផ្ដៅ បង្កើនចំណូលជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ
វីដេអូ៖ ក្រុមស្ត្រីមេផ្ទះប្រមាណ ៧០ភាគរយ នៅក្នុងភូមិខ្នារ សង្កាត់ក្របីរៀល ចាប់ជំនាញធ្វើឧបករណ៍ប្រើប្រាស់ ច្នៃចេញពីដើមរពាក់ និងផ្ដៅ បង្កើនចំណូលជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ

