ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ៖ ការឆ្លើយតបតម្រូវការរបស់ពលរដ្ឋនៅក្នុងឃុំកែវពណ៌ ឃុំល្វា និងឃុំត្រីញ័រ ស្រុកពួក *វាគ្មិន៖ ផ្សាយផ្ទាល់៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ៖ ការឆ្លើយតបតម្រូវការរបស់ពលរដ្ឋនៅក្នុងឃុំកែវពណ៌ ឃុំល្វា និងឃុំត្រីញ័រ ស្រុកពួក
*វាគ្មិន៖ លោកស្រី ណៃ ង៉ា ជំទប់ទី១ ឃុំកែវពណ៌
-លោកស្រី ឈើយ ហ៊ាន់ មេឃុំល្វា
-លោក ទៀប ទឿង មេឃុំត្រីញ័រ


សេចក្ដីជូនដំណឹង
ខេត្តសៀមរាប នឹងរៀបចំកម្មវិធីមួយចំនួន ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅ រយៈពេល ៥ថ្ងៃ
រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរៀបចំកម្មវិធីមួយចំនួន ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅ រយៈពេល ៥ថ្ងៃ


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ណែនាំដល់ក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យឡើងវិញចំពោះការចេញបណ្ណសមធម៌ដល់គ្រួសារក្រ១ក្រ២ស្ទួនក្នុងសង្កាត់ចុងឃ្នៀស
នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោក សុខ ថុល អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចំពោះការចេញបណ្ណសមធម៌ដល់គ្រួសារក្រ១ក្រ២ នៅសង្កាត់ចុងឃ្នៀស ដែលមានភាពមិនប្រក្រតីកន្លងមក ដើម្បីបង្ហាញពីតម្លាភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។


ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី៖ ក្រសួងកំពុងជំរុញការរៀបចំដែនដី និងពន្លឿនការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ឱ្យបានត្រឹមឆ្នាំ២០២៦
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៦ និងទិសដៅបន្តការងារ ឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានបញ្ជាក់ថា បច្ចុប្បន្នក្រសួង និងរដ្ឋបាលខេត្តសៀមរាប បាននិងកំពុងបង្កើនការយកចិត្តទុកដាក់លើការងាររៀបចំដែនដី នគរូបនីយកម្ម និងការដោះស្រាយបញ្ហាសំណង់មិនរៀបរយ ព្រមទាំងជំរុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីលើកកម្ពស់ជីវភាព និងសោភណភាពទីក្រុងបេតិកភណ្ឌមួយនេះ។


ព័ត៌មានជាតិ
ប្រធានគណៈកម្មាធិការសម្របសម្រួលនៃគម្រោងអនុវត្តទីក្រុងឆ្លាតវៃ ជំរុញដល់ក្រុមការងារបន្តពង្រឹងការអនុវត្តគម្រោង ដើម្បីឆ្ពោះទៅសម្រេចបាននូវលទ្ធផលជាក់ស្ដែង
ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី៣ នៃគម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្ដសៀមរាប ដំណាក់ទី២ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល នៃគម្រោងអនុវត្តទីក្រុងឆ្លាតវៃ បានធ្វើការជំរុញដល់ក្រុមការងារលេខាធិការដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ បន្តពង្រឹងលើការអនុវត្តការងារគម្រោង ដើម្បីឆ្ពោះទៅសម្រេចបាននូវលទ្ធផលជាក់ស្ដែងនាពេលខាងមុខ។


ព័ត៌មានជាតិ
និស្សិតក្នុងសាកលវិទ្យាល័យអង្គរ ទទួលបានការសិក្សាស្វែងយល់ ពីការផ្ដល់សេវារដ្ឋបាល យន្តការច្រកចេញចូលតែមួយ ពីរដ្ឋបាលខេត្តសៀមរាប
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយអំពីបែបបទ នីតិវិធីនៃការទទួល ផ្ដល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត និងធ្វើការបង្ហាញពីការចូលប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយ ជូននិស្សិតនៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប។


ព័ត៌មានជាតិ
អង្គការ A21 បើកកិច្ចប្រជុំកំពូលសកលដើម្បីសេរីភាព បញ្ជ្រាបការយល់ដឹងពីការទប់ស្កាត់ការកេងប្រវ័ញ្ចលើកុមារតាមអនឡាញ
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ អង្គការ A21 ប្រចាំតំបន់អាស៊ី សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំ «កិច្ចប្រជុំកំពូលសកលដើម្បីសេរីភាព (Global Freedom Summit) » ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សិស្សានុសិស្ស ឪពុកម្ដាយ និងអាណាព្យាបាល អំពីវិធីសាស្ត្រទប់ស្កាត់ និងបង្ការការកេងប្រវ័ញ្ច រួមទាំងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។


មាតិកា
វីដេអូ៖ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សម្ដែងក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តល់ផ្លូវថ្មីមួយខ្សែប្រវែងជាង ៣គីឡូម៉ែត្រ
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប - ព័ត៌មានក្នុងខេត្ត ព័ត៌មានក្នុងប្រទេស ព័ត៌មានអន្តរជាតិ Live: Daily news of Siem Reap National TV - National news and international news
ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦


ព័ត៌មានជាតិ
ផ្លូវ ២ខ្សែក្នុងស្រុកអង្គរជុំ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ធ្វើការជួសជុលឡើងវិញ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង
ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប កាលពីពេលកន្លងទៅនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានធ្វើការជួសជុល ថែទាំផ្លូវចំនួន២ខ្សែ ក្នុងស្រុកអង្គរជុំ ដែលបានទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងអាស្រ័យផល។


មាតិកា
វីដេអូ៖ លោកស្រី សែត ហាច ប្រធានសហគមន៍កសិកម្ម ស្រុកជីក្រែង ដែលបានទទួលកិត្តិយសជា វីរនារីឆ្នើម ១០០រូប ពីអង្គការ FAO នៅប្រទេសអ៊ីតាលី ដោយក្តីស្រឡាញ់ ការអត់ធ្មត់ និងការតស៊ូគឺតែងតែផ្តល់ផលផ្លូវដ៏ត្រចះត្រចង់
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


មាតិកា
វីដេអូ៖ ផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកសូទ្រនិគម បន្តបើកទ្វារទទួលព្យាបាលជំងឺជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង ព្រមទាំងមានសេវារថយន្តសង្គ្រោះបន្ទាន់ (Ambulance) រង់ចាំជួយអន្តរាគមន៍ភ្លាមៗគ្រប់ពេលវេលា
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


ព័ត៌មានជាតិ
ការប្រកួតកីឡាវាយសីពានរង្វាន់ “ក្រុងអង្គរ” បានបិទបញ្ចប់ហើយ ខណៈជ័យលាភីលេខ១ បានទៅលើកីឡាករខេត្តសៀមរាប និងខេត្តបាត់ដំបង
ឆ្លងកាត់ការប្រកួតជាច្រើនប្រកួតរយៈពេលពេញ ២ថ្ងៃ ការប្រកួតកីឡាវាយសីពានរង្វាន់ “ក្រុងអង្គរ” ឆ្នាំ២០២៦ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នេះ ខណៈដែលក្រុមជ័យលាភីបានទៅក្រុមកីឡាករ កីឡាការិនីមកពីខេត្តបាត់ដំបង និងខេត្តសៀមរាបផ្ទាល់។

