ព័ត៌មានក្នុងខេត្ត

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បន្តដឹកនាំក្រុមការងារ និងមន្រ្ដីជំនាញ ចុះបង្ក្រាបបទល្មើសធនធានជលផល ក្នុងភូមិសាស្ដ្រខេត្តសៀមរាប និងខេត្តបាត់ដំបង
ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បន្តដឹកនាំក្រុមការងារ និងមន្រ្ដីជំនាញ ចុះបង្ក្រាបបទល្មើសធនធានជលផល ក្នុងភូមិសាស្ដ្រខេត្តសៀមរាប និងខេត្តបាត់ដំបង
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្ដដឹកនាំក្រុមការងារពាក់ព័ន្ធ និងមន្រ្ដីជំនាញ ចុះពិនិត្យ និងបង្ក្រាបបទល្មើសធនធានជលផល ចាប់ពីចំណុចមាត់ពាមចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុង និងខេត្តសៀមរាប រហូតដល់ចំណុចកោះក្អែក ពាក់កន្ទេល ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីធានាបាននូវពូជត្រីបានគង់វង្សសម្រាប់ជាផ្នែកមួយ ក្នុងការចិញ្ចឹមប្រជាពលរដ្ឋតាមរយៈការប្រកបរបរនេសាទដោយស្របច្បាប់។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក
កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក
ថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វត្តអារញ្ញសាគរ ក្រុងសៀមរាប រៀបចំពិធីប្រណាំងទូក «ង» ដើម្បីអបអរសាទរ និងលើកស្ទួយមរតកវប្បធម៌ដូនតា
ព័ត៌មានជាតិ
វត្តអារញ្ញសាគរ ក្រុងសៀមរាប រៀបចំពិធីប្រណាំងទូក «ង» ដើម្បីអបអរសាទរ និងលើកស្ទួយមរតកវប្បធម៌ដូនតា
ដើម្បីចូលរួមចំណែកលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ព្រមទាំងផ្តល់ឱកាសជូនប្រជាពលរដ្ឋបានកម្សាន្តសប្បាយ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ វត្តអារញ្ញសាគរក្រោមគំនិតផ្តួចផ្តើមពី ព្រះគ្រូ ហាក់ គឹមហ៊ត់ ចៅអធិការវត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំពិធីប្រណាំងទូក «ង» រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដោយមានទូក «ង» ចូលរួមប្រកួតសរុប ៩ទូក និងកិត្តិយស ៦ទូក មានកីឡាករ កីឡាការិនី ២៧០នាក់ និងមានទូកមកពីខេត្តកំពង់ធំចូលរួមផងដែរ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រយៈពេល៩ខែ ឆ្នាំ២០២៦ បទល្មើសនៅខេត្តសៀមរាបមានថយចុះគួរឱ្យកត់សម្គាល់ ខណៈសមត្ថកិច្ចបង្ក្រាបបាន ១០០ភាគរយ តាមរយៈយុទ្ធសាស្ត្រគន្លឹះ
ព័ត៌មានជាតិ
រយៈពេល៩ខែ ឆ្នាំ២០២៦ បទល្មើសនៅខេត្តសៀមរាបមានថយចុះគួរឱ្យកត់សម្គាល់ ខណៈសមត្ថកិច្ចបង្ក្រាបបាន ១០០ភាគរយ តាមរយៈយុទ្ធសាស្ត្រគន្លឹះ
យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តសៀមរាប បានបង្ហាញថា គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២៦ នេះ បទល្មើសផ្សេងៗរួមមាន ក្មេងទំនើង អំពើហិង្សា អំពើអនាចារ ការជួញដូរមនុស្ស ល្បែងស៊ីសង បទល្មើសព្រហ្មទណ្ឌ និងបទល្មើសសេដ្ឋកិច្ច នៅក្នុងខេត្តសៀមរាប មានការថយចុះគួរឱ្យកត់សម្គាល់បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈបទល្មើសទាំងអស់ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន ១០០ភាគរយ ស្របតាមយុទ្ធសាស្ត្រគន្លឹះដែលបានដាក់ចេញ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកក្រឡាញ់ ត្រូវបានលើកយកមកដោះស្រាយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប
ព័ត៌មានជាតិ
ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកក្រឡាញ់ ត្រូវបានលើកយកមកដោះស្រាយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប
សំណួរ និងសំណូមពរ ដែលជាក្ដីកង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកក្រឡាញ់ ត្រូវបានលើកយកមកពិភាក្សា និងដោះស្រាយ ដោយមន្ត្រីជំនាញធ្វើការស្រាយបំភ្លឺ និងឆ្លើយតបជូនប្រជាពលរដ្ឋភ្លាមៗ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៦ គោលដៅទី២ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
តំបន់ផាប់ស្ទ្រីត និងតំបន់ដងស្ទឹងសៀមរាប ត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង
ព័ត៌មានជាតិ
តំបន់ផាប់ស្ទ្រីត និងតំបន់ដងស្ទឹងសៀមរាប ត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង
តំបន់ផាប់ស្ទ្រីត (Pub Street) និងតំបន់ដងស្ទឹងសៀមរាប ត្រូវបានជ្រើសរើសយកមកអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ (Smart City) ក្រោម «យុទ្ធសាស្ត្រកំណើនទីក្រុងឆ្លាតវៃរំដួល» ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងជំរុញការលូតលាស់សេដ្ឋកិច្ច និងទេសចរណ៍នៅប៉ែកឦសាននៃក្រុងសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
កម្មវិធី «យើងធ្វើបាន» « បង្កើនការរួមចំណែករបស់ស្ត្រីក្នុង ការសម្រេចចិត្ត និងការដឹកនាំនៅគ្រប់កម្រិត »
កម្មវិធីផ្សាយផ្ទាល់
កម្មវិធី «យើងធ្វើបាន» « បង្កើនការរួមចំណែករបស់ស្ត្រីក្នុង ការសម្រេចចិត្ត និងការដឹកនាំនៅគ្រប់កម្រិត »
វាគ្មិនចូលរួម ៖ -លោកស្រី លុយ រតនា អនុប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វត្តកេសរារាម ទទួលអង្គកឋិនទានសាមគ្គី ដើម្បីបន្តជួយទ្រទ្រង់ការសិក្សា និងចតុបច្ច័យភិក្ខុសង្ឃ និងបន្តសាងសង់សង្ឃាសនៈក្នុងវត្ត
ព័ត៌មានជាតិ
វត្តកេសរារាម ទទួលអង្គកឋិនទានសាមគ្គី ដើម្បីបន្តជួយទ្រទ្រង់ការសិក្សា និងចតុបច្ច័យភិក្ខុសង្ឃ និងបន្តសាងសង់សង្ឃាសនៈក្នុងវត្ត
អង្គកឋិនទានសាមគ្គី ផ្ដួចផ្ដើមដោយគណៈកម្មការ អាចារ្យ និងប្រជាពុទ្ធបរិស័ទចំណុះជើង ត្រូវបានហែចូលទៅប្រគេនដល់ព្រះសង្ឃគង់ចាំវស្សាក្នុងវត្តកេសរារាម ក្រុង និងខេត្តសៀមរាប នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីជួយទ្រទ្រង់ចតុបច្ច័យដល់ភិក្ខុ សាមណេរ និងផ្គត់ផ្គង់សម្ភារសិក្សា ដល់សមណសិស្សដែលនិមន្តពីស្រុក និងខេត្តផ្សេងៗ មកស្នាក់នៅសិក្សារៀនសូត្រ និងបន្តសាងសង់សង្ឃាសនៈក្នុងវត្ត។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ប្រជាពលរដ្ឋ ១៣គ្រួសារ មកពី ៩ ក្រុង ស្រុកត្រូវទទួលដីតាមរយៈកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាពគម្រោងទី១ ពីរាជរដ្ឋាភិបាល
សកម្មភាពថ្នាក់ដឹកនាំ
ប្រជាពលរដ្ឋ ១៣គ្រួសារ មកពី ៩ ក្រុង ស្រុកត្រូវទទួលដីតាមរយៈកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាពគម្រោងទី១ ពីរាជរដ្ឋាភិបាល
ក្រោមការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៦ លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានរៀបចំដឹកនាំក្រុមការងារខេត្តជួយសម្របសម្រួលប្រជាពលរដ្ឋ ១៣គ្រួសារ ស្មើនឹង ៥៩នាក់ មកពី ៩ ក្រុង ស្រុក នៃខេត្តសៀមរាប ដែលមានសិទ្ធិទទួលបានដីឡូតិ៍ និងផ្ទះ នៅក្នុងភូមិសាស្ត្រឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្នុងគម្រោងទីមួយ នៃកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព (ផ.ក.អ)។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំរថយន្តចំនួន ៦ គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ និងរថយន្តដឹកសម្ភារ ចំនួន ៣គ្រឿង ទៅឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីទទួលគម្រោងខាងលើ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖  « ស្រុកអង្គរជុំ » ជាស្រុកអនាម័យគំរូដំបូងគេក្នុងខេត្តសៀមរាប ព្រមទាំងការពង្រឹងសេវាសាធារណៈ
មាតិកា
វីដេអូ៖ « ស្រុកអង្គរជុំ » ជាស្រុកអនាម័យគំរូដំបូងគេក្នុងខេត្តសៀមរាប ព្រមទាំងការពង្រឹងសេវាសាធារណៈ
ប្រែមុខមាត់ថ្មី ! « ស្រុកអង្គរជុំ » ជាស្រុកអនាម័យគំរូដំបូងគេក្នុងខេត្តសៀមរាប ព្រមទាំងការពង្រឹងសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ នាំឱ្យមាន​ការ រីកចម្រើនគួរឱ្យកត់សម្គាល់
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មេចុងភៅស្ត្រីកម្ពុជាដំបូងគេ ចូលរួមវេទិកាពិភាក្សាអន្តរជាតិនៅ EHL សាលាសណ្ឋាគារ និងទេសចរណ៍លេខ ១ លើពិភពលោក នាប្រទេសស្វីស
ព័ត៌មានជាតិ
មេចុងភៅស្ត្រីកម្ពុជាដំបូងគេ ចូលរួមវេទិកាពិភាក្សាអន្តរជាតិនៅ EHL សាលាសណ្ឋាគារ និងទេសចរណ៍លេខ ១ លើពិភពលោក នាប្រទេសស្វីស
អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដែលមេចុងភៅ ប៉ុល គឹមសាន បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការផ្សព្វផ្សាយម្ហូបអាហារខ្មែរទៅកាន់ឆាកអន្តរជាតិ ដើម្បីឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ពីអត្តសញ្ញាណ និងភាពសម្បូរបែបនៃសិល្បៈវប្បធម៌កម្ពុជា។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ក្រុមប្រឹក្សាខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ឆ្នាំ២០២៦ នៅស្រុកស្រីស្នំ ដើម្បីស្វែងរកដំណោះស្រាយផ្ទាល់ជូនប្រជាពលរដ្ឋ
ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ឆ្នាំ២០២៦ នៅស្រុកស្រីស្នំ ដើម្បីស្វែងរកដំណោះស្រាយផ្ទាល់ជូនប្រជាពលរដ្ឋ
ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានបើកដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ ឆ្នាំ២០២៦ គោលដៅទី១ នៅស្រុកស្រីស្នំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ឌី រ៉ាដូ អភិបាលរងខេត្ត និងមានការចូលរួមពី ឯកឧត្តម នូ ផល្លា តំណាងរាស្ត្រមណ្ឌលសៀមរាប តំណាងមន្ទីរអង្គភាពជុំវិញខេត្ត អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលខេត្តសៀមរាប និងមន្ទីរផែនការខេត្ត ចុះពិនិត្យ និងកែសម្រួលទិន្នន័យបណ្ណក្រីក្រស្ទួននៅសង្កាត់ចុងឃ្នៀស
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប និងមន្ទីរផែនការខេត្ត ចុះពិនិត្យ និងកែសម្រួលទិន្នន័យបណ្ណក្រីក្រស្ទួននៅសង្កាត់ចុងឃ្នៀស
ក្រោយពី​ទទួលបាន​ការ​ចង្អុលបង្ហាញពី​អាជ្ញាធរ​ខេត្តសៀមរាប ពាក់ព័ន្ធ​បញ្ហា​ស្ទួនទិន្នន័យ​បណ្ណ​ក្រីក្រនៅសង្កាត់ចុងឃ្នៀស​ ​នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរផែនការខេត្ត បានចុះត្រួតពិនិត្យការងារផ្តល់បណ្ណក្រីក្រ និងបណ្ណសមធម៌ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដើម្បីធានាថា ការអនុវត្តការងារប្រព្រឹត្តទៅដោយត្រឹមត្រូវ តម្លាភាព និងស្របតាមនីតិវិធី ព្រមទាំងពិនិត្យបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយសមស្រប។   ​
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត